បណ្តាញសង្គម

អ្នក​អាន​ព័ត៌មាន​ដ៏​ល្បី​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ទទួល​មរណភាព​នៅ​ប្រទេស​បារាំង

អ្នកអានព័ត៌មានជើងចាស់ និងមានកេរ្តិ៍ឈ្មោះល្បីរបស់ទូរទស្សន៍ជាតិកម្ពុជា អ្នកស្រី រស់ សោភនី បានទទួលមរណភាពកាលពីថ្ងៃទី ០៤ កុម្ភៈទៀបភ្លឺម្សិលមិញនេះនៅប្រទេសបារាំងដោយរោគាពាធ។

នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា។ អ្នកស្រី រស់ សោភនី គឺអតីតមន្ត្រីរបស់ទូរទស្សន៍ជាតិកម្ពុជា អ្នកស្រីត្រូវបានស្គាល់ច្បាស់តាមរយៈកម្មវិធីព័ត៌មានអន្តរជាតិ។ អ្នកស្រី ត្រូវបានគេចាប់អារម្មណ៍ តាមរយៈសមត្ថភាព អានព័ត៌មានជាមួយនឹងសំឡេងច្បាស់ សាកសមជាអ្នកអានព័ត៌មានអាជីព។

ដកស្រង់ពី៖Sabay