បណ្តាញសង្គម

រន្ធ​តូចៗ​​លើ​កាស​ iPhone ពិសេស​យ៉ាង​នេះ​ ទើប​ម្នាក់ៗចង់​បានតែ​កាស​ហ្សីន​​

អ្នកប្រហែលជា សង្កេតឃើញថានៅលើ កាសរបស់ iPhone មានរន្ធតូចៗចំនួនបី។

មានហេតុផលពិសេស ដែលធ្វើឲ្យ Apple បង្កើតរន្ធកាសនេះ។ កាស iPhone មានបំពាក់នូវ Speaker តូចៗនៅផ្នែកខាងក្នុងនៃកាស ហើយ Speaker នេះមានតួនាទី បង្កើតរំញ័រ ដល់សន្ទះរាងកោងនៃកាសដែលមានបំពាក់ ដោយមេដែកអគ្គិសនី។ ដំណើរការនេះបានរុញច្រាន រលកសំឡេងចូលទៅ ក្នុងខ្យល់ បង្កើតបានជាសំឡេង។ ប៉ុន្តែរំញ័រនៃសន្ទះរាងកោង អាចបង្កើតជាសម្ពាធបាន ដែលធ្វើឲ្យ Speaker ពិបាកបង្កើតរំញ័រ។

Apple បានដោះស្រាយបញ្ហានេះ ដោយបំពាក់រន្ធតូចៗនៅលើកាស ដែលអនុញ្ញាតឲ្យខ្យល់ ចេញចូលបាន ទប់ស្កាត់មិនឲ្យ កើតមានសម្ពាធ អនុញ្ញាតឲ្យ Speaker នៃកាសញ័របានដោយសេរី។ ហេតុនេះទើបធ្វើឲ្យកាស iPhone បញ្ចេញសំឡេងបានពីរោះ និងមានសំឡេងបាសងំ ថែមទៀតផង៕

ដកស្រង់ពី៖ Sabay