បណ្តាញសង្គម

ទី​បំផុត Angelina Jolie រក​អ្នក​ថ្មី​ជំនួស Brad Pitt បាន​ហើយ

បើតាមព័ត៌មាន របស់វិបសាយ Entertainment Tonight បានឲ្យដឹងថា តារាសម្ដែង Angelina Jolie រកឃើញបុរសថ្មី ម្នាក់ដែលអាចចូលក្នុងជីវិត របស់នាងបានហើយ។

តាមប្រភពរបស់វិបសាយ ខាងលើនេះបាន បញ្ជាក់ទៀតថា បុរសដែល Angelina ពេញចិត្តនោះ ជាអ្នកលក់ អចលនទ្រព្យ មានរូបរាងសង្ហា និងមើលទៅចាស់ទុំ។ លោកមិនមែនជាតារា ដែលមានឈ្មោះ ល្បីល្បាញនោះទេ។ ទំនាក់ទំនង របស់ពួកគេមិនសូវជាខ្លាំងក្លាឡើយ ប៉ុន្តែភាគីខាងស្រីមាន ការសប្បាយចិត្ត ព្រោះថានាងចង់ឲ្យ មានមនុស្សចាស់ទុំ ម្នាក់ទៀតមក ចំណាយពេលវេលាជាមួយកូនៗរបស់នាង។

តាមប្រភពដដែល បានបន្ថែមទៀតថា ឥឡូវនេះមិនមានអ្នកដឹងថា តារាសម្ដែង Brad Pitt ទាក់ទងជាមួយនារី ណានោះទេ។ លោកមានភាពលាក់បាំង មនុស្សដែលលោក កំពុងទាក់ទងនោះណាស់។ មួយវិញទៀត ស្ត្រីដែលតារាប្រុសរូបនេះ បានជួបនោះ ក៏មិនមាននរណាស្គាល់ ជាសាធារណៈដែរ។

ក្រោយពីមានមនុស្ស ក្នុងចិត្តរៀងៗខ្លួនបែបនេះ អាចបញ្ជាក់បានថា ការជួបជុំគ្នារវាង តារាទាំង២នេះ គឺមិនអាចទៅរួចនោះទេ៕

ដកស្រង់ពី៖Sabay