បណ្តាញសង្គម

រំលឹក​ម្តង​ទៀត​ពី​ស្មាតហ្វូន​ដែល​អាច​ដំឡើង​ទៅ​កាន់ iOS11.3 បាន!

ថ្មីៗក្តៅៗ តែម្តង កំណែអាប់ដេតជំនាន់ 11.3 ទើបដាក់ឲ្យឧបករណ៍ដំនើរការ ប្រព័ន្ធប្រតិបត្តិការ iOS ដូចជា iPhone, iPad និង iPod Touch ប៉ុន្មានម៉ូឌែល អាចអាប់ដេត និងដំឡើងបាន ដោយសេរី ដោយកំណែអាប់ដេតក្រោយនេះ មានមកជាមួយមុខងារសំខាន់ៗមួយចំនួន ដូចជាការគ្រប់គ្រងសុខភាពថ្ម, កំណែបច្ចេកវិទ្យា ARKit, ឆាតជាលក្ខណៈជំនួញ, ការរក្សាទិន្នន័យក្នុងកម្មវិធី សុខភាពបែបថ្មី និងការកែសម្រួល ដំណើរការមួយចំនួន ដើម្បីឲ្យដំណើរការ លឿនជាងមុន ដោយលុបបំបាត់នូវបញ្ហា តូចតាចដែលធ្លាប់មាន ពីជំនាន់មុន។

យើងអាចនិយាយបានថា នេះមិនមែនជាកំណែអាប់ដេតតូច មួយទេ ព្រោះ  Apple បានបន្ថែមមុខងារ សំខាន់មួយចំនួន រួមទាំងបន្ថែមនូវ មុខងារផ្សេងៗ ចូលទៅក្នុងមុខងារចាស់ ដែលធ្លាប់មាន ឲ្យអ្នកប្រើប្រាស់ប្រើបាន កាន់តែទូលំទូលាយ ដោយការរៀបរាប់លម្អិត យើងបានចេញផ្សាយតាំងពី ម្សិលមិញរួចហើយ ទើបមកដល់ពេលនេះ យើងចង់រំលឹកដល់អ្នក ទាំងអស់គ្នាម្តងទៀត អំពីម៉ូឌែល iPhone, iPad និង iPod ដែលអាចអាបដេត ឬដំឡើងទៅកាន់ជំនាន់ iOS11.3 នេះបាន នាពេលនេះ។ ដោយតាមមើលទៅ អាចមានអ្នក ប្រើប្រាស់ច្រើន ចង់អាប់ដេតឡើង ឬដំឡើងមកដល់ ជំនាន់នេះ ដោយសារវាបានបន្ថែម មុខងារថ្មីៗច្រើន លើមុខងារចាស់ ដែលធ្លាប់មាន។

ក្នុងនោះ នៅមានម៉ូឌែល iPhone 5s ឡើងទៅ ដល់ iPhone X, ចំពោះ iPad វិញ ចាប់ពី iPad Mini 2 ឡើងដល់ iPad Pro 12.9 អ៊ីញ និង iPod Touch ជំនាន់ទី 6 តែមួយគត់ ដូច្នេះអ្នកប្រើប្រាស់ ដែលមិនបានដឹង ហើយចង់អាប់ដេត ឡើងដល់ iOS11.3 អាចចាប់ផ្តើមដំឡើង បានហើយ នៅពេលដឹងថា ឧបករណ៍ដែលអ្នក កំពុងប្រើប្រាស់ អាចដំឡើងបាន។

សរុបមក ដោយសារតែកំណែអាប់ដេត iOS11.3 នេះ មានការកែប្រែ និងបន្ថែមនូវមុខងារសំខាន់ មួយចំនួន និងមុខងារ ធម្មតាច្រើន ទើបយើងចង់រំលឹកដល់ មហាជនអ្នកប្រើប្រាស់ ឧបករណ៍ដំនើរការ iOS ដឹងពីឧបករណ៍ របស់ពួកគេ អាចដំឡើងទៅកាន់ iOS ជំនាន់ចុងក្រោយនេះ បានឬអត់ បន្ទាប់ពីបានដឹងរួច អ្នកអាចធ្វើការអាប់ដេត បានដោយក្តីរីករាយ តែត្រូវចាំថា អាប់ដេតគឺត្រូវការ ភ្ជាប់ជាមួយ Wi Fi ជានិច្ច។

ដកស្រង់ចេញពីវេបសាយhttp://www.cambo-report.com/article/12064