បណ្តាញសង្គម

ប្រជុំ​សុទ្ធ​តែ​ជើង​ខ្លាំង​ចាប់​ដៃ​​គ្នា​ក្នុង​រឿង​ភាគ​ត្រៀម​ជាពិសេស​សម្រាប់​អ្នក​ស្នេហា​រឿងកូរ៉េ

រយៈពេលចុងក្រោយនេះ ទូរទស្សន៍កូរ៉េបានបង្ហើបពីគម្រោងរបស់ខ្លួនទាក់ទងនឹងរឿងភាគថ្មីៗ។

ក្រោយបាត់មុខពីវិស័យ ភាពយន្តមួយរយៈ តារាលំដាប់កំពូលៗក្នុងប្រទេស កូរ៉េនឹងវិលមកសាជាថ្មី ជាមួយរឿងភាគដែលបាន សម្រិតសម្រាំងជាពិសេស។ អ្វីដែលសំខាន់ពួកគេនឹងត្រូវចាប់ ដៃគូជាមួយដៃគូថ្មីសន្លាងរៀងៗខ្លួន។ តារាទាំងនោះរូមមាន៖ Song Joong Ki, Song Hye Kyo, Park Bo Geum, Kim Ji Won, Lee Seung Gi និង Suzy។

១. រឿង " Aseudal Chronicles”


ភាពយន្តភាគថ្មី របស់ទូរទស្សន៍ tvN នេះជាការនិពន្ធដោយ អ្នកសរសេររឿង Kim Young Hyun និង Kim Sang Yeon។ តារាប្រុសស្រីដែល ជ្រើសជាតួឯកក្នុងរឿងថ្មីនេះគឺ Song Joong Ki និង Kim Ji Won។ ប៉ុន្តែទោះជាយ៉ាងណាខាង តំណាងនៅតែនិយាយថា នៅតែអះអាងថា អ្នកទាំង ២នៅស្ថិតក្នុងការពិចារណា នៅឡើយ ស្របពេលដែលមហាជន ភាគច្រើនជឿច្បាស់ថា Joong Ki និង Ji Won បានយល់ព្រម ថតរួមគ្នារួចទៅហើយ។

 

២. រឿង "Boyfriend”


កាលពីថ្ងៃទី ២៨ ខែឧសភា សារព័ត៌មានជាច្រើនបាន នាំគ្នាចុះផ្សាយព្រាត ក្រោយទទួលដំណឹងថា Song Hye Kyo និង Park Bo Geum នឹងផ្ដើមថតរឿងថ្មី ជាមួយគ្នាមានចំណងជើងថា "Boyfriend”។ ត្បិតមានគម្លាត អាយុគ្នាដល់ទៅ ១២ឆ្នាំ ប៉ុន្តែតាមរយៈរឿងនេះ មជ្ឈដ្ឋានជាច្រើនជឿជាក់ថា ពួកគេនឹងទទួលបានភាពជោគជ័យមិនចាញ់រឿងចាស់ៗទេ។

 

៣. រឿង "Vagabond”


រឿងថ្មីរបស់ទូរទស្សន៍ SBSនេះខ្សែភាពយន្តដែលត្រូវចំណាយ ប្រាក់ច្រើនក្នុងការផលិតដល់ទៅ ២៥ពាន់លានវ៉ុន (ប្រហែល ២៣,២លានដុល្លារ)។ រីឯតួឯកប្រុសស្រីដែលអ្នកដឹកនាំរឿង ជ្រើសយកនោះគឺ Lee Seung Gi និង Suzy។ ភាពយន្តភាគមួយនេះ នឹងបង្ហាញពីសាច់រឿង បែបស៊ើបអង្កេត និងបង្កប់រឿង រ៉ាវអាថ៌កំបាំងជាច្រើន៕

ដកស្រង់ពី៖ Sabay