បណ្តាញសង្គម

Justin លែង​ព្រលែង​ខ្លួន​​ដូច​មុន ប្រែ​ជា​ស្រស់​សង្ហា​សា​ជា​ថ្មី

ចាប់គិតពីចុងឆ្នាំមុន រហូតមកទល់ បច្ចុប្បន្ននេះ តារាចម្រៀង Justin Bieber បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាមួយរូបរាង ដ៏ប្រែប្រួលខ្លាំងរបស់លោក។

រាប់ចាប់ពីស្បែកប្រែ ទៅជាគ្រើមមិនស្អាត រហូតដល់ការស្លៀកពាក់ បែបរយីករយាក ដែលគ្រប់គ្នាពិបាកទទួលយក។ ទោះជាយ៉ាងណាក៏ដោយ តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសាជាថ្មី ក្រោយរូបលោក បានត្រឡប់កែប្រែខ្លួន ទៅជាបុរសសង្ហាដូចកាលពីមុនវិញ។

កាលពីម្សិលមិញនេះ រូបភាពរបស់តារាចម្រៀង Justin Bieber ជាច្រើនសន្លឹកត្រូវ បានក្រុមអ្នកប្រមាញ់រូបថតបាន។ តាមរូបថតទាំងនោះ បានបង្ហាញឲ្យឃើញថា ម្ចាស់បទ "Sorry” រូបនេះ បានកោរពុកមាត់របស់លោកអស់ ចងសក់ទៅក្រោយយ៉ាងស្អាត រួមទាំងស្លៀកពាក់សមរម្យជាងពីមុនខ្លាំង ដែលមើលទៅស្រស់សង្ហាមិនធម្មតា៕

ដកស្រង់ពី៖ Sabay