បណ្តាញសង្គម

ផ្អើល Mike ត្រៀមដឹកដៃយាយក្រវីសក់ មកបង្អួតរាងនៅកម្ពុជា

យាយគ្រវីសក់ ដែលគ្រប់គ្នាស្គាល់តាមរយៈការ បង្ហាញក្បាច់រាំគ្រវីសក់ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នោះនឹងមកបង្ហាញខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗ តាមរយៈការអញ្ជើញពី តារាសម្ដែងរូបស្រស់ សង្ហាលោក Mike ។

លោក Mike ថា យាយគ្រវីសក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ២០១៨ ខាងមុខនេះដើម្បីចូលរួម កម្មវិធីមួយក្នុងក្លឹប កម្សាន្តរាំលេងនាពេលរាត្រី។ ការបង្ហាញវត្តនៅ រាជធានីភ្នំពេញម្ដងនេះ យាយគ្រវីសក់ ត្រៀមនឹងបញ្ចេញ ក្បាច់រាំដ៏សម្បូរបែប ដើម្បីឲ្យហ្វេនៗកម្ពុជាបានសប្បាយរីករាយ។

ក្រៅពីបង្ហាញខ្លួន នៅរាជធានីភ្នំពេញ យាយគ្រវីសក់ ក៏មានគម្រោងទៅ លេងទឹកដីអង្គរ ខេត្តសៀមរាប ផងដែរ៕

ដកស្រង់ពី៖ Sabay