បណ្តាញសង្គម

កម្មវិធី Messenger កំពុង​សាក​ល្បង​មុខងារ Dark Mode ជាលើក​ដំបូង!

កាលពីប៉ុន្មានខែមុន ហ្វេសប៊ុកបានដាក់សាកល្បង កែប្រែការរចនាបថ កម្មវិធី Messenger របស់ខ្លួនទៅឲ្យ

អ្នកប្រើប្រាស់មួយចំនួនតូច។ នាពេលថ្មីៗនេះ ក៏មានអ្នកប្រើប្រាស់មួយចំនួន ទទួលបានមុខងារ Dark Mode ដែលធ្វើឲ្យ UI ទាំងមូលប្ដូរពណ៌ទៅជា ពណ៌ខ្មៅ ដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់ ហើយថែមទាំងអាចជួយសន្សំថ្មស្មាតហ្វូនប្រើប្រាស់ដោយអេក្រង់ OLED ផងដែរ។

បើយោងទៅតាម អ្នកជំនាញផ្នែកខាង កម្មវិធីបណ្ដាញសង្គម ល្បីឈ្មោះ Jane Manchun Wong បានបង្ហោះ ក្នុងគណនី Twitter ឲ្យដឹងថា ហ្វេសប៊ុកកំពុងតែ ចាប់ផ្ដើមដាក់សាកល្បង មុខងារ Dark Mode ក៏ប៉ុន្ដែមាន តែនៅក្នុង ប្រទេសមួយចំនួនប៉ុណ្ណោះ ហើយនៅមិនទាន់ធ្វើការ បានពេញលេញនោះទេ។ សម្រាប់នា ពេល នេះ យើងមិនទាន់ដឹងថាប្រទេសណាខ្លះ ដែលនឹងទទួលបាន ការអាប់ដេតថ្មីនេះឡើយ ដោយគ្រាន់ តែប្រ ហែលជា ក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ។ បើសិនជាមិត្តអ្នកអាន បានទទួលអាប់ដេតថ្មីនេះ អ្នកទាំងអស់អាចសាក ល្បង ចូលបើកមុខងារ Dark Mode នៅក្នុងផ្នែក “Me” ហើយកន្លែងសម្រាប់ បិទបើក មុខងារ Dark Mode នឹងបង្ហាញចេញមកសម្រាប់អ្នកផងដែរ។ ចំណែកឯ ផលប្រយោជន៍ និងមូលហេតុដែលកម្មវិធីថ្មីៗ តែតែងដាក់ បន្ថែមមុខងារ Dark Mode នោះគឺមកពី នៅពេលផ្ទៃខាងក្រោយ មានពណ៌ខ្មៅ ភ្នែករបស់អ្នកប្រើ ប្រាស់ទាំង អស់ មិនព្យាយាមមើលអេក្រង់ខ្លាំង បើប្រៀបធៀបទៅនឹងផ្ទៃពណ៌ស ហើយបើសិនជាស្មាតហ្វូនរបស់អ្នក បំ ពាក់ដោយអេក្រង់ OLED ដូច្នេះមុខងារនេះ ក៏អាចជួយសន្សំថ្មបានបន្ដិចថែមទៀតផង។

សរុបមក មុខងារ Dark Mode ក្នុងកម្មវិធី Messenger កំពុងស្ថិតក្នុង ដំណាក់កាលកាលសាកល្បង ពីក្រុម ការងាររបស់ ហ្វេសប៊ុក ហើយនាពេលអនាគត មុខងារនេះ នឹងមាននៅលើអ្នកប្រើប្រាស់ Messenger ទាំង អស់គ្នា ក៏ប៉ុន្ដែមិនទាន់មាន អ្នកបានដឹងថាពេលណា ឲ្យប្រាកដនៅឡើយនោះទេ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14964