បណ្តាញសង្គម

កម្មវិធី និងហ្គេម Download ចេញពី Play Store និង App Store មានការ​កើន​ឡើង ហើយ​ក៏​រក​លុយ​បាន​មិន​ធម្មតាដែរ

ឆ្នាំនេះក៏មិនខុសពីឆ្នាំមុននោះដែរ នៅពេលដល់រដូវកាលចុងឆ្នាំម្ដងៗ ផ្នែកបច្ចេកវិទ្យាតែងតែចេញនូវ

ព័ត៌មានទាក់ទងនឹងផលិតផលតាមផ្នែកនីមួយៗ ហើយក្នុងនោះការវាយតម្លៃទៅលើចំនួន ឬអត្រាកម្មវិធី និងហ្គេម ដែលមានរាប់រយលាននៅក្នុងទីផ្សារអេឡិចត្រូនិច Play Store និង App Store ក៏ត្រូវបាន ចេញ ផ្សាយឲ្យមហាជនបានដឹងផងដែរ។ សម្រាប់ឆ្នាំ 2018 នេះ បើយោងតាមព័ត៌មានវិភាគទិន្នន័យរបស់ Tech Crunch បានចេញផ្សាយឲ្យដឹងថា ចំនួនកម្មវិធី និងហ្គេម សរុប ដែលត្រូវបានមហាជនទាញយកទៅប្រើ ប្រាស់ និងលេងកំសាន្តសម្រាប់ឆ្នាំ 2018 គិតរហូតដល់ថ្ងៃ 15 ខែធ្នូ កន្លងទៅមានចំនួនច្រើនជាង 113 ពាន់ លានដង ដោយរាប់បញ្ចូលទាំង Play Store និង App Store។

ចំនួនដ៏ច្រើនលើសលុបនេះគឺបានកើនឡើង 10% បើធៀបទៅនឹងឆ្នាំ 2017 កន្លងទៅ នេះនៅមិនមិន ទាន់ រាប់ បញ្ចូលកម្មវិធី និងហ្គេម ដែលបើកឲ្យ Download ដោយ Third-party នៅទឹកដីស្រុកចិននោះទេ ហើយ បើរាប់ បញ្ចូលទៀតចំនួននោះនឹងមានការកើនឡើងខ្លាំងជាងនេះទៅទៀត ហើយបើតាមការវិភាគ សម្រាប់ ឆ្នាំ 2019 វានឹងមានការកើនឡើងច្រើនជាង 122 ពាន់លានដងទៅទៀត។ ក្នុងនោះការវិភាគទៅលើកម្មវិធី និងហ្គេម (Free) ដែលត្រូវបានទាញយកទៅប្រើប្រាស់ច្រើនជាងគេ ក៏ត្រូវបានវាយតម្លៃពីលេខ 1 ដល់ លេខ 10 ផង ដែរ ទៅតាមចំនួនជាក់ស្ដែង ដោយលេខមួយបានទៅលើ Facebook Messenger សម្រាប់ កម្មវិធី និងលេខ 1 បានទៅលើ Helix Jump សម្រាប់ផ្នែកហ្គេម រួមជាមួយនឹងលេខបន្តបន្ទាប់ ទៀត ដូច រូប ភាពខាងក្រោម។

ជាងនេះទៅទៀតអត្រាអ្នកចំនាយប្រាក់ទៅលើការទិញកម្មវិធី និងការទិញហ្គេម (Paid Apps & Games) យក មកលេងក៏មានការកើនឡើងជាងឆ្នាំ 2017 ផងដែរ ដោយចំនួនទឹកប្រាក់សរុបគឺលោតដល់ 76 ពាន់ លាន ដុល្លារ ជាចំនួនច្រើនជាង 20% បើធៀបនឹងឆ្នាំទៅមិញ ដោយសាច់ប្រាក់ដ៏ច្រើនបែប នេះបាន ចំ នាយ ភាគ ច្រើន ទៅលើការលេងហ្គេមជាច្រើនប្រភេទ ហើយខ្លះក៏បានចំនាយទៅលើការប្រើប្រាស់សេវា កម្មតាមកម្មវិធីផ្សេងៗទៀតដូចរូបភាពខាងក្រោម ជាមួយនឹង Netflix បានលេខមួយសម្រាប់ផ្នែកកម្មវិធី ហើយលេខមួយខាង ហ្គេមបានទៅលើ Fate/Grand Order។

អញ្ចឹងនេះគឺជាទិន្នន័យបូកសរុបជុំវិញកម្មវិធី និងហ្គេម ដែលទទួលបានប្រជាប្រិយភាពជាងគេ ដែល មាន គេ Downloaded យកទៅប្រើប្រាស់ច្រើនជាងគេ និងកម្មវិធី ក៏ដូចជាហ្គេម ដែលប្រមូលបានប្រាក់កម្រៃ ច្រើន ជាងគេសម្រាប់ឆ្នាំ 2018 នេះគិតមកដល់ពាក់កណ្ដាលខែធ្នូ។ សម្រាប់ឆ្នាំក្រោយ ក៏នឹងមានការផ្លាស់ ប្ដូរផងដែរ តែយើងមិនទាន់ដឹងថា 2019 នឹងមានអ្វីប្លែកបន្ថែមមកទៀតនោះទេ គឺយើងនឹងរង់ចាំមើលកម្ម វិ ធីនិងហ្គេមថ្មីៗជាបន្តបន្ទាប់ទៀត។

ដកស្រង់ចេញពីhttp://cambo-report.com/article/14876