បណ្តាញសង្គម

គម្រោងរៀបចំ​យក​មនុស្យ​ទៅ​រស់​នៅ​ភពអង្គារ​អាច​នឹង​មិន​ដំណើរ​ការ​នោះ​ទេ!

តាំងពីយូរណាស់មកហើយ ដែលលោក Elon Musk ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SpaceX

មានគម្រាងចង់អភិវឌ្ឍន៍ភពអង្គារអោយមានទឹកនិងខ្យល់សម្រាប់ដកដង្ហើមដូចភពផែនដីអញ្ចឹង។ ប៉ុន្ដែការ ស្រាវជ្រាវថ្មីដែលបានពីក្រុមហ៊ុនណាសា បានរកឃើញថា ទោះបីជាធ្វើយ៉ាងណាក៏ដោយ ក៏មិនគ្រប់ គ្រាន់ ដើម្បីបំលែងភពអង្គារទៅដូចជាភពផែនដីមួយទៀតនោះឡើយ។

ផែនការ ដែលរៀបចំដោយលោក Elon Musk ក៏មានគំនិតដូចទៅក្នុងខ្សែភាពយន្តឈ្មោះ The Martian អញ្ចឹ ងដែរ ដោយចាប់ផ្ដើមដាំរុក្ខជាតិ ដូចជាដំឡូង ដើម្បីអោយវាបង្កើតអុកស៊ីសែន។បន្ទាប់មកក៏បញ្ចេញឧស្ម័ ន កាបូនឌីអុកស៊ីត ដែលជាប់នៅលើផ្ទៃភពអង្គារ ដើម្បីធ្វើឱ្យបរិយាកាសកាន់តែក្រាស់ ដូច្នេះភព ទាំង មូល នឹងឡើងកំដៅ អោយបានគ្រប់គ្រាន់ ដើម្បីរក្សាទឹកក្នុងស្ថានភាពរាវ។ ធ្វើដូច្នេះ អាចដូចទៅនឹងឥទ្ធិពល នៃ ផ្ទះកញ្ចក់ ដែលត្រូវបាន ផ្លាស់ប្តូរអាកាសធាតុនៅលើភព ផែនដីរបស់យើង នាពេលប ច្ចុប្បន្ន នេះអញ្ចឹង។

ប៉ុន្ដែវាមិនងាយស្រួល ដូចការនិយាយឡើយ ដោយនិយោជកសាកលវិទ្យាល័យ Colorado Boulder លោក Bruce Jakosky បានបង្ហាញថា បើទោះបីជាលោក Elon Musk អាចរំលាយទឹកកកនៅតំបន់ប៉ូល ក្នុង ភព អង្អារ ជាមួយនឹងបច្ចេកវិទ្យានុយក្លេអ៊ែរក៏ដោយ ក៏ការស្រាវជ្រាវថ្មីបានបង្ហាញថាវាអាចបញ្ចេញឧស្ម័ន CO2 ដើម្បី នាំសម្ពាធបរិយាកាសឱ្យទៅបានតែ 1.2 ភាគរយ នៃផែនដីប៉ុណ្ណោះ។ លើសពីនេះទៀតឧស្ម័ន CO2 ភាគ ច្រើនមិន អាចប្រើប្រាស់បាននោះទេ ហើយមិនអាចប្រមូលផ្តុំចូលគ្នាបានស្រួលថែមទៀត ដូច្នេះ លទ្ធ ផល នៃការផ្លាស់ប្តូរភពអង្គារ អោយក្លាយជាផែនដីទី 2 គឺមិនអាចធ្វើបាននោះទេ សម្រាប់ បច្ចេកវិទ្យានា ពេល បច្ចុប្បន្ន ។

សរុបមក ទោះបីជាឥឡូវនេះ ប្រហែលជាមិនអាចរស់នៅក្នុងភពអង្គារ បាននៅឡើយ ប៉ុន្ដែនេះមិន មាន ន័យ ថាក្តីសុបិន្តនៃការរស់នៅលើភពព្រះអង្គារបានបាត់បង់នោះទេ ដោយនាពេលខាងមុខ បច្ចេកវិទ្យា នឹងកាន់តែទំនើបខ្លាំងពីមួយកម្រិត ទៅមួយកម្រិតទៀតបន្ដិចម្ដងៗ។

ដកស្រង់ចេញពីhttp://cambo-report.com/article/13404