Supra គឺជាម៉ូឌែលរថយន្តស្ព័រល្បឿនលឿនមួយ ដែលមានភាពល្បីល្បាញបំផុតមួយរបស់ក្រុមហ៊ុន Toyota
ជាមួយការកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញពិភពលោកនៅចន្លោះឆ្នាំ 1979 មកដល់ឆ្នាំ 2002 ហើយ ក៏បានស្ងប់ស្ងាត់ទៅវិញ។ មកដល់ឆ្នាំ 2019 នេះ ក្រុមហ៊ុន Toyota បាននាំយកនូវរថយន្តម៉ូឌែល Supra នេះមកកាន់ទីផ្សារអន្តរជាតិម្ដងទៀត ជាមួយរូបរាងថ្មី ទាក់ទាញ ហើយក៏ លក់ មិន សូវថ្លៃដល់ រថ យ ន្តស្ព័រទំនើបៗផ្សេងៗទៀត ដែលមកពីបែកអឺរ៉ុប និងអាមេរិកឡើយ។
Toyota Supra ដែលទើបនឹងប្រកាសចេញកាលពីម្សិលមិញនេះគឺជាម៉ូឌែល 2020 ជាមួយរចនាប ថ រូបរាងប្លែក ហើយក៏នៅរក្សាស្ទាយ និងរចនាបថ Legend ស្រដៀងទៅនឹងរថយន្តជំនាន់មុនដែរ តែភាគ ច្រើនរូបរាងទាំងមូលរបស់វា ត្រូវបានយកលំនាំតាមរថយន្តគំរ៉ូ ម៉ូឌែល FT-1 ដែលបានចេញកាលពីឆ្នាំ ២០១៤ កន្លងទៅ។ រូបរាងបែបទាល មិនចេញស្រួចច្រើនដូចទៅ Lamborghini មានកៅ អីអង្គុ យស ម្រាប់មនុស្សពីរនាក់ និងភ្ជាប់មកជាមួយរង្វង់យ៉ាន់ទំហំ 19 អ៊ីញ មានក្បាលម៉ាស៊ីននៅផ្នែកខាងមុខ។ កម្លាំងម៉ាស៊ីននៃ Supra 2020 មានកម្លាំងសេះសរុប 335 និង Torque 365 lb-ft ប្រើប្រាស់ ម៉ាស៊ី នស៊ីឡាំងកម្រិត 3.0-liter ដែលមានម៉ាស៊ីន 6 អាចបង្កើនល្បឿនពី 0KM/h ទៅ 100KM/h ចំនាយពេល 4.1 វិនាទី និងអាចបើកបរបានក្នុងល្បឿនលឿនបំផុតលោតដល់ 250KM/h ដោយម្ចាស់ របស់ វាអាច ធ្វើ ការជ្រើសរើស Mode នៃការបើកបរតាមការពេញចិត្ត ដោយក្នុងនោះរួមមាន Sport Mode ដែល ជួយ ទៅដល់ដៃចង្កូតងាយស្រួលក្នុងការបត់បែន បង្កើនសន្ទុះល្បឿនកាន់តែលឿនជាងមុន បញ្ចេញ សម្លេង ស៊ីម៉ាំងខ្លាំង និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ Automatic Transmission មានល្បឿន 8-speeds ដែលអាច ឲ្យវារត់បានរហ័សតាមកម្លាំងជើងដែលជាន់។
Toyota Supra ឆ្នាំ 2020 គឺមានសាច់ឈាមនៃស្ដេចផលិតរថយន្ត MBW រួមបញ្ចូលច្រើន ដោយកិច្ចសហ ការណ៍រវាងក្រុមហ៊ុនទាំង 2 ទើបអាចលេចចេញនូវ Supra 2020 នេះបាន ដោយរាប់បញ្ចូលទាំង ផ្នែក ម៉ាស៊ីន រហូតដល់រចនាបថផ្នែកខាងក្នុង។ យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា វា មាន រចនាបថ និងបច្ចេកវិទ្យាជាច្រើន ដូចទៅនឹងម៉ូឌែល Z4 របស់ក្រុមហ៊ុន BMW ដែរ សូម្បី តែ កៅអីស្បែក អេក្រង់បញ្ជា ដៃចង្កូត លេខដៃ ក៏ដូចជាតាបឡូ គឺយកស្ទាយតាម BMW Z4 ច្រើន។ សម្រាប់តម្លៃវិញ ដោយសារតែនេះគ្រាន់តែជារថយន្តមួយស្ថិតក្នុងកម្រិតរថយន្តស្ព័រ មិនមែនជាពពួក Super Car តម្លៃរបស់វានៅទីផ្សារអន្តរជាតិក៏មិនថ្លៃប៉ុន្មានដែរ ដោយ Toyota មាន 2 ជម្រើស សម្រា ប់ឲ្យអតិថិជនជ្រើសរើសដូចជា៖
• Supra 2020 3.0 កម្រិតចាប់ផ្ដើម ទទួលបានកៅអីស្បែក មានអេក្រង់បញ្ជា (មិនមែន Touchscreen) ទំហំ 6.5អ៊ីញ ដែលអាចមើលអាកាសធាតុបានតំបន់ពីរផ្សេងគ្នាក្នុងពេលតែមួយ មើលទៅលើមុខងារ និងគ្រប់ គ្រងដំណើរការរថយន្តទៅលើផ្នែកសំខាន់ៗ មាន Bluetooth សម្រាប់ភ្ចាប់ទៅកាន់ស្មាតហ្វូន ពិសេស ភ្ជាប់ទៅកាន់ iOS Devices ពិសេសប្រព័ន្ធការពារ និងជំនួយទៅដល់ការបើកបរនៅលើផ្លូវជាដើម។ល។
• Supra 2020 3.0 Premium កម្រិតពិសេស ទទួលបានកៅអីស្បែក ដែលមានប្រព័ន្ធកម្ដៅ មានអេក្រង់ ប ញ្ជា (Touchscreen) ទំហំ 8.8 អ៊ីញ ដែលងាយស្រួលភ្ចាប់ទៅកាន់ iPhone, iPad និង iPod Touch តាមមុខងារ CarPlay របស់ Apple អមមកជាមួយប្រព័ន្ធសម្លេងពិសេស មានប៉ាស JBL ចំនួន 12 គ្រាប់ និងប្រព័ន្ធការពារនៅពេលបើកបរ សម្រួលទៅដល់ការធ្វើដំណើរកាន់តែមានសុវត្ថិភាពជាងម៉ូឌែលធម្មតា។
Toyota Supra នឹងចេញលក់ក្នុងទីផ្សារនៅក្នុងឆ្នាំ ២០១៩ នេះតែម្ដងក្នុងតម្លៃចាប់ផ្ដើមពី USD 49,990 និងតម្លៃUSD53,990នៅក្នុងទីផ្សារអន្តរជាតិសម្រាប់ម៉ូឌែលPremium ដែលរូបរាងរចនាបថទាំង ស្រុងរបស់ វា អាច នឹងមិនទាក់ចិត្តអ្នកបើកបរមួយចំនួន តែបើយកទៅកែបន្ថែម វានឹងធ្វើឲ្យអ្នកលង់ ស្នេហ៍ជាក់ ជា មិនខាន។
ដកស្រង់ចេញពីhttp://cambo-report.com/article/15081