បណ្តាញសង្គម

Wear OS ជំនាន់ 2.3 ចាប់ផ្ដើម​ចេញ​ឲ្យ​អាប់ដេត​ហើយ ដែល​នឹង​សម្រួល​ទៅ​ដល់​ការ​ប្រើប្រាស់​ច្រើន

បើទោះបីជាWear OS ដែលជាប្រព័ន្ធប្រតិបត្តិការសម្រាប់ដាក់ឲ្យប្រើប្រាស់នៅលើនាឡិកាវៃឆ្លាត បានចេញ

ជាច្រើនជំនាន់ទៅហើយក្ដី តែវាក៏នៅមិនទាន់បានដើរស្រួលពេញលក្ខណៈមួយរយភាគរយប៉ុន្មានដែរ អាច និយាយឲ្យខ្លី និងងាយស្រួលយល់ថា មុខងារដែលប្រើច្រើន គឺដើរស្រួលធម្មតា តែមុខងារ ប្រើម្ដង ម្កាល ខ្លះៗ នៅមិនទាន់ស្រួលប៉ុន្មានឡើយ។ បន្តរហូតមកដល់ដើមឆ្នាំ 2019 នេះ ទីបំផុតក្រុមហ៊ុន Google បានបញ្ចេញកំណែ Update ថ្មីមួយទៀតហើយ សម្រាប់អតិថិជនរបស់ខ្លួនជាមួយនឹង Wear OS 2.3 ថ្មី។

សម្រាប់ការចេញឲ្យអាប់ដេតក្ដៅៗនេះ មិនមែនធ្វើឡើងសម្រាប់នាឡិកាគ្រប់ម៉ាក និងម៉ូឌែលនោះទេ ព្រោះបើយោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា Wear OS V2.3 នេះ បានទៅដល់ នាឡិកា តែប៉ុន្មានម៉ូឌែលសិនប៉ុណ្ណោះរួមមានដូចជា៖ Montblanc Summit 2, Fossil Sport, TicWatch ជាដើម។ ជុំ វិញកំណែ Update ថ្មីមួយនេះ ក៏បាននាំមកជាមួយនូវការដោះស្រាយ ក៏ដូចជាកែសម្រួលបន្ថែមទៅលើ៖

•កាត់បន្ថយការប្រើប្រាស់មុខងារពី Wear OS នៅលើ Home Screen ជួយឲ្យកាត់បន្ថយការស៊ី RAM, CPU និងថ្ម

•    បង្កើនសមត្ថភាពទៅលើការឆ្លើយតបបានរហ័សជាងមុន

•    កាត់បន្ថយការប្រើប្រាស់កម្លាំងថ្ម 10% នៅពេលប្រើប្រាស់មុខងារ Ambient Mode

•    បន្ថែមមុខងារថ្មី Per-Pixel តែវាស្ថិតនៅជំនាន់ Beta ធ្វើតេស្ដនៅឡើយ

•    បន្ថែមការ Support ទៅលើបន្ទះឈីបខួរក្បាលថ្មី Snapdragon Wear 4100 Chipset

សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងប្រើប្រាស់នាឡិកាវៃឆ្លាត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS 2.2 នឹងទទួលបានកំណែ Update ថ្មីមួយនេះឆាប់ៗខាងមុខ តាមរយៈការ Update OTA នៅក្នុង Settings តែក្រុមហ៊ុន Google ពុំបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ ឬម៉ូឌែលណាឲ្យប្រាកដ ថានឹង ទទួល បានកំណែ Update នេះមុនគេឡើយ! អញ្ចឹងសូមចូលស្វែងរកកំណែ Update នៅពេលនេះ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15101