បណ្តាញសង្គម

កំណែប្រែ​និងការ​អាប់​ដេត​នៃ​កាមេរ៉ា​មុខ​របស់​ស្មាត​ហ្វូន បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​និង​ការ​ឌី​ហ្សាញ​ថ្មី​ទៅ​លើ​រូប​រាង​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ 2018!

រយៈពេលមួយឆ្នាំនៃវត្តមាន របស់ស្មាតហ្វូនជាច្រើន នៅក្នុងឆ្នាំ 2018 យើងឃើញថា ស្មាតហ្វូនជាច្រើន

មានសមត្ថភាពក្នុងការ ថតរូបភាពគួរឱ្យភ្ញាក់ផ្អើល ការប្រើប្រាស់ថាមពលថ្មបានយូរ និងបន្ទះឈីបដំ ណើរ ការ លឿនជាងល្បឿននៃពន្លឺថែមទៀត។ ប៉ុន្តែរឿងមួយដែលមិនមាន ការប្រែប្រួលនោះ គឺការប្រើប្រាស់ Notch។Notchដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូនគឺមានភ្ជាប់ជាមួយនឹងសេនស័រ Sensors  ជាច្រើនដូចជា រន្ធស្រូបសំឡេង និងកាមេរ៉ា Selfies ដែលហាក់ដូចជា មិនអាចដកចេញពី Notch បាននោះ ទេ។ ក្រុមហ៊ុនស្មាតហ្វូនជាច្រើន ក៏ព្យាយាមកាត់បន្ថយ ទៅលើទំហំនៃគែមព័ទ្ធអេក្រង់របស់ស្មាតហ្វូន និង ការ ធ្វើអោយ Notch នៅលើអេក្រង់នេះកាន់តែ មានទំហំតូចប្រៀបបីដូចជាចំណុចតូចមួយដើម្បីឱ្យ វា ក្លា យជា អេក្រង់ពេញគែម ប៉ុន្តែវត្តមាននៃ Notch គឺនៅតែមាន។

នៅក្នុងឆ្នាំ 2018 គឺជាឆ្នាំដែលមានការ និយមប្រើប្រាស់ "Notch" រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយ គឺក្រុម ហ៊ុន vivo ធ្វើការបំបែកនិន្នាការមួយនេះ ហើយបញ្ចេញនូវស្មាតហ្វូន ដែលមានអេក្រង់លាតស្មើ ពេញ គែមតែ ម្តង។ ក្រុមហុននេះគឺជាអ្នកត្រួសត្រាយផ្លូវ នៃកំណែប្រែថ្មីរបស់កាមេរ៉ា ខាងមុខតាម រយៈការ ប្រើ ប្រាស់ កាមេរ៉ាលេចឡើង (Pop-up) វិញសម្រាប់ការថតរូបភាព Selfies ហើយវាក៏បិទដំណើរការ វិញស្វ័យ ប្រ វ ត្តិ ផងដែរនៅពេល ដែលអ្នកប្រើប្រាស់ ឈប់ថតកាមេរ៉ាមុខ Selfie នោះ។

គ្រប់យ៉ាងកើតពីក្តីសុបិន្តនិងការស្រមើស្រម៉ៃមួយ


ក្រុមហ៊ុន vivo បង្ហាញជាលើកដំបូង នូវគំនិតច្នៃប្រឌិតនៃស្មាតហ្វូន ដែលមានអេក្រង់ពេញគែម ដំបូងគេបំ ផុត នៅ ក្នុង ព្រឹត្តិការណ៍ពិពរណ៍ MWC ឆ្នាំ 2018 ជាមួយនឹងវត្តមាននៃ APEX ហើយសារព័ត៌មានធំៗ ក៏ធ្វើ ការ ចុះផ្សាយចំណងជើងព័ត៌មានធំៗ និងការកោតសរសើរពី ប្រព័ន្ធផ្សព្វផ្សាយជាច្រើន អំពីទស្សនៈ វិស័ យ នៃ ការគិតខុសពីគេនេះ។ គំនិតនៃការរចនាស្មាតហ្វូនស៊េរីថ្មី APEX FullView កំណត់នូវស្តង់ដារថ្មី នៃ កា រ រចនារូបរាង ទៅលើស្មាតហ្វូននេះ វាគឺជាអេក្រង់បង្ហាញពេញលេញ ដោយគ្មានឧបសគ្គអ្វីក្នុងការ រំខា ន នៅ ក្នុងពេលដែលអ្នក ធ្វើការទស្សនា ហើយវាក៏បំពាក់នូវបច្ចេកវិទ្យាដ៏ល្អ ឥតខ្ចោះ ជា ច្រើន ទៀត ដូច ជាបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ពាក់កណ្តាលអេក្រង់ (Half-Screen In-Display Fingerprint Scanning Technology) និងជាពិសេសគឺកំណែ ទៅលើកាមេរ៉ាខាងមុខ របស់ស្មាតហ្វូននេះ។

សម្រាប់កំណែទៅលើកាមេរ៉ាថ្មី នេះគឺអាចលាក់ proximity sensor និង ambient light sensor ជាមួយនឹង កា មេ រ៉ាមុខ ដែលដំណើរការនៅក្នុងពេល ធ្វើការថតរូបភាព Selfies ហើយនេះគឺជាបទពិសោធន៍ ថតរូបដ៏ អស្ចារ្យ សម្រាប់អ្នក ប្រើប្រាស់ថែមទៀត។
ក្រុមហ៊ុននេះបានចាប់ផ្តើមកា លពី 3 ឆ្នាំមុននេះ នៅពេលដែលក្រុមហ៊ុន vivo គិតពីការបង្កើត នូវអ្វីមួយ ដែល ប្លែក សម្រាប់អតិថិជនរបស់ខ្លួន។ វាចំណាយពេលជាច្រើនឆ្នាំ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជា ច្រើ ន ឆ្នាំ មុនពេលក្រុមហ៊ុន vivo ធ្វើការដាក់បង្ហាញ APEX ទៅកាន់ពិភពលោក។ មនុស្សម្នាក់អាច ស្រ មៃ មើលថា តើវាមានការរចនាខុសគ្នា ប៉ុន្មានដែលក្រុមហ៊ុនបានធ្វើតេស្ត៍ និងរុករកមុនពេល ចាប់ផ្តើមគំនិត នេះ?  នៅពេលដែលគំនិត នៃស្មាតហ្វូន APEX ត្រូវបង្ហាញនោះ អ្នកប្រើប្រាស់ជាច្រើន និងប្រព័ន្ធផ្សព្ វផ្សាយ ស្វាគមន៍ចំពោះគំនិតថ្មីនេះ ប៉ុន្តែឆ្ងល់ថាតើវា នឹងនៅតែជាគំនិតមួយ ឬក្លាយជាការពិតនោះ? ក្រុម ហ៊ុន vivo ជឿជាក់ថា គំនិតនេះអាចជា ដំណោះស្រាយមួយ ដែលអាចសម្រេចទៅបាន។ សំណួរប ន្ទាប់ស ម្រាប់ក្រុមហ៊ុន vivo ធ្វើអោយក្តីសុបិន្តរបស់ APEX ក្លាយជាការពិត។

គ្រាន់តែរយៈពេល 4 ខែប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញខ្លួន ជាលើកដំបូងនៅក្នុង ព្រឹត្តិការណ៍ MWC ក្រុមហ៊ុន vivo ផ្តល់នូវការសន្យា របស់ខ្លួនដើម្បីធ្វើឱ្យក្តីសុបិន្ត នៃការរចនាស្មាតហ្វូន ដែលមានអេក្រង់ពេញគែម ក្លា យ ជា ការពិត ជាមួយនឹងវត្តមាន នៃស្មាតហ្វូន NEX ផលិតឡើងជាលើកដំបូង ជាមួយ កំណែថ្មី ទៅលើ កា មេរ៉ា ខាងមុខ។ ស្មាតហ្វូននេះ មានលក្ខណៈពិសេសដោយ ធ្វើការកំណែថ្មីទៅលើ កាមេរ៉ាខាងមុខ ហើយ វា ត្រូវ ធ្វើតេស្ត ដើម្បីទប់ទល់នឹងប្រើប្រាស់ ប្រចាំថ្ងៃដែលធ្វើឱ្យ វាអស្ចារ្យទាំងបច្ចេកវិទ្យា និងភាពងា យ ស្រួ លបំផុត សម្រាប់អ្នកប្រើប្រាស់។

ការធ្វើបេសកកម្មដែលគេគិតថាមិនអាចទៅរួច

កំណែទៅលើកាមេរ៉ាខាងមុខនេះ ត្រូវចាត់ទុកថាជាបេសកកម្មមួយ ដែលមនុស្សជាច្រើន មិនអាចគិតថា ទៅរួចបាននោះទេ នៅពេលដែលវាមាន ការផ្លាស់ប្តូរផ្នែកថ្មីៗ ជាច្រើនហាក់ដូចជា មានភាពស្មុគស្មាញ ខ្លាំងមែនទែន សម្រាប់ការ ផលិតទ្រង់ទ្រាយធំនោះ។ វាពិតជាសំខាន់មែនទែន ដើម្បីធានាថា កាមេរ៉ា របស់ ស្មាត ហ្វូននេះគឺធន់ ក្នុងការប្រើប្រាស់ ហើយងាយស្រួល ប្រើប្រាស់ថែមទៀត។

ភាពជោគជ័យទៅលើកំណែកាមេរ៉ាថ្មីនេះ (ខណៈពេលដែលរក្សានូវ ការរចនារូបរាងស្តើង និងអាចជឿ ទុក ចិត្តបាននោះ) គឺពិតជាមានភាពលំបាកខ្លាំងមែនទែន ក្នុងការរចនាស្មាតហ្វូនថ្មីមួយនេះ។ ជានិច្ចកាល សម្រាប់ការប្រកួតប្រជែង ក្នុងការបង្កើត ផលិតផលជាច្រើនប្រកប ដោយភាពច្នៃប្រឌិតបំផុតនោះ ក្រុម ហ៊ុន បច្ចេកវិទ្យា vivo ធ្វើតេស្តយ៉ាងម៉ត់ចត់ដើម្បីនាំ យកនូវកំណែថ្មីនៃកាមេរ៉ាមុខ នេះសម្រាប់ដល់ដៃ របស់ អ តិថិជននោះ។

ដើម្បីបង្កើតនូវបន្ទប់សម្រាប់ម៉ូឌែល នៃកំណែទៅលើកាមេរ៉ាខាងមុខ និងអង់តែននេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ធ្វើការរចនាឡើងវិញ ទៅលើបន្ទះសៀវគ្វី (PCB) ដែលមានរាងជាបន្ទះស្តើង ដើម្បីគ្របដណ្តប់ទៅលើ គែមនៃរចនាសម្ព័ន្ធ ខាងក្នុងរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បន្ថែមនូវ Patches សម្រាប់ ការធានាថា បន្ទះសៀគ្វី PCB នេះមានកម្លាំងគ្រប់គ្រាន់។ ខណៈពេលដែលស្រទាប់ដ៏ ស្មុគស្មាញ នៃម៉ូឌុ លនេះ គឺការយកឈ្នះ លើបញ្ហាប្រឈមនៃ បច្ចេកវិទ្យាជាច្រើន ខណៈពេលដែលវារួម ចំណែកដល់ សោ ភ័ណ្ឌដ៏ល្អឥតខ្ចោះ នៃការរចនាទៅលើ ស្មាតហ្វូនចុងក្រោយនេះ។

vivo បានធ្វើកំណែទៅលើកាមេរ៉ាខាងមុខ របស់ស្មាតហ្វូន NEX ជាមួយនឹងការធ្វើតេស្ត និងការពិសោធន៍ ទៅលើទម្ងន់ផងដែរ។ 8 ផ្នែករបស់ស្មាតហ្វូន NEX ជាមួយនឹងកំណែ នៃកាមេរ៉ាមុខនេះគឺ ប្រើប្រាស់នូវបន្ទះ កញ្ចក់ក្រាស់ នៅផ្នែកខាងលើ។ កាមេរ៉ាមុខតូចនេះ អាចគ្រប់គ្រងទៅលើទម្ងន់ 11 គីឡូក្រាមក្នុង កាមេរ៉ា មួយ នេះគឺបង្ហាញពី ភាពធន់ក្នុងការប្រើប្រាស់ និងការពង្រឹងទៅ លើការរចនានោះ។ APEXT និង NEX គឺ ជា អ្នក ដែលធ្វើការផ្លាស់ប្តូរ ទៅលើស្មាតហ្វូនដែលប្រើប្រាស់ Notch ជាមួយនឹងដំណោះស្រាយ ដ៏អស្ចារ្យ បំផុត។ ជាមួយនឹងបច្ចេកវិទ្យា ដ៏គួរអោយចាប់អារម្មណ៍នេះ ពេលនេះក្លាយជា ការពិតហើយ តើឆ្នាំ 2019 នឹង ក្លាយ ទៅជា "ឆ្នាំនៃកាមេរ៉ាលេចឡើង (Popup)" ជំនួសអោយស្មាតហ្វូន Notch វិញមែនទេ?

ដកស្រង់ចេញពីhttp://cambo-report.com/article/15153