បណ្តាញសង្គម

ពេលនេះ​ដឹង​ហើយ​ថា កាមេរ៉ា​ថត Selfie របស់ vivo APEX ស្ថិត​នៅ​ក​ន្លែង​ណា!

កាលពីព្រឹកមិញនេះ ក្រុមការងារយើងបានធ្វើការបង្ហាញពី រូបរាងគម្រូស្មាតហ្វូនស៊េរីថ្មីម៉ូឌែល APEX 2019

របស់ក្រុមហ៊ុន vivo ជាមួយ អេក្រង់លាតធំ ស្ទើរបាត់គែម គឺលាតដូចអេក្រង់ខាងមុខ ដូចម៉ូឌែល NEX Dual Display អញ្ចឹង។ លើសពីនេះ នៅគែមខ្នងខាងក្រោយ មានភាពកោងរលោង ដោយវាបាន គ្រប ដ ណ្តប់តួខ្លួន ធ្វើអោយផ្នែកចំហៀងទាំងអស់ គ្មានប៊ូតុង គ្មានរន្ធសម្លេង និងគ្មានរន្ធសាកថ្ម ចំណែក កាណុង កាមេរ៉ាក្រោយវិញ ជាកាមេរ៉ាភ្លោះ នៅចំកណ្តាល មានរាងបញ្ឈរចុះក្រោម។

ប៉ុន្តែវាមានចំនុចមួយ ដែលធ្វើអោយគ្រប់គ្នា កាន់តែចាប់អារម្មណ៍នោះគឺថា នៅត្រង់ផ្ទៃអេក្រង់ខាងមុខ មើលទៅ ដូចជាគ្មានកាម៉េរាសម្រាប់ថត Selfie នោះទេ។ ចុះកាមេរ៉ាមុខហ្នឹង គេដាក់នៅឯណាវិញ?  ថ្មីៗ នេះ នៅលើ Page ផ្លូវការរបស់ក្រុមហ៊ុន vivo បានបញ្ចេញជាវីដេអូមួយ បង្ហាញពីការបោះចោល ម៉ូតថ្ងា ស ឆកលើអេក្រង់ ជំនួសដោយអេក្រង់លាតធំ ឯកាមេរ៉ាខាងមុខ របស់ទូរសព្ទ APEX ក៏ត្រូវបាន បង្ហាញ ជាមួយពាក្យថា #ElevatingFrontCamera ដែលសំដៅលើកាមេរ៉ាមុខនោះ នឹងលោតឡើងលើ ឬលៀន ចេញមក នៅពេលបើកថត Selfie ។ យ៉ាងណា សម្រាប់កាមេរ៉ាលៀនខាងមុខជំនាន់ទី 1 គឺធ្លាប់មាន នៅ លើស្មាតហ្វូនម៉ូឌែល NEX ម្តងហើយ ចំណែកនៅលើម៉ូឌែល APEX នេះ ជាជំនាន់ទី 2 ដែល vivo បានផ្តល់ ចេញមក។ ម្យ៉ាងវិញទៀត នៅក្នុងវីដេអូនោះ ក៏បានបង្ហាញពីភាពធន់ និងរឹងមាំ លើកាមេរ៉ាលៀនខាងមុខ នេះផង ដែរ។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាដូចខាងក្រោម៖

https://www.facebook.com/vivoMobileInt/videos/2584825254867132/

ជាចុងក្រោយ យើងបានដឹងច្បាស់ហើយថា កាមេរ៉ាថត Selfie នោះ ស្ថិតនៅកន្លែងណា ដោយមិន ចាំ បាច់ឆ្ងល់ទៀតឡើយ។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗ ប្រិយមិត្តនឹងបានជ្រាប នៅពេល ស្មាត ហ្វូន អេក្រង់លាត កាមេរ៉ាមុខលៀននេះ ប្រកាសចេញ ជាផ្លូវការ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15157