ក្រុមហ៊ុន Meizu ទើបនឹងប្រកាសចេញស្មាតហ្វូនស៊េរីថ្មី មួយម៉ូឌែល មានឈ្មោះថា Meizu Zero ដោយវាជា
ទូរសព្ទដំបូងគេ ក្នុងពិភពលោក ដែលគ្មានប៊ូតុងទាំងអស់ មិនថាប៉ូតុង Power និង ប៉ូតុងបញ្ជាសំលេង, គ្មានរន្ធសាកថ្ម, គ្មានរន្ធ Speaker ហើយក៏គ្មានរន្ធ សម្រាប់ដាក់ស៊ីមដែរ គឺប្រើប្រាស់ eSIM។ ក្នុងនោះ ប្រសិនបើប្រិយមិត្តមិនទាន់បាន ស្វែងយល់ពីវានោះទេ អាច ចុចត្រង់នេះ បាន ដើម្បី ដឹង ថាស្មាត ហ្វូនម៉ូ ឌែល Zero ហ្នឹង ឡូយពិសេសយ៉ាងណា។
ក្រៅពីការប្រកាសចេញស្មាតហ្វូននេះ ចប់រួចរាល់ យើងក៏ទទួលបានដំណឹងមួយទៀត បង្ហាញថា នៅ ពាក់ កណ្តាលខែកុម្ភៈ ខាងមុននេះ ក្រុមហ៊ុន Meizu អាចនឹងបញ្ចេញ ទូរសព្ទម៉ូឌែលថ្មី មានឈ្មោះថា Meizu M9 Note។ លើផ្នែកកាមេរ៉ាក្រោយ ត្រូវបានបង្ហើបថា វាជាកាណុងកាមេរ៉ាភ្លោះ ដោយមាន មួយ គ្រាប់ទំហំ 48 មេហ្គាភិចសែល (របស់ Samsung GM1) ជាកាមេរ៉ាគោល ប្រើប្រាស់សេនស័រធំ 1/2" ជាមួយ 0.8µm ភិចសែល។ លើសពីនេះ លោក Huang Zhang ជាស្ថាបនិករបស់ Meizu ក៏បានបង្ហាញ ជា ព័ត៌មានខ្លះៗ អោយដឹងទុក ជាការកត់ចំណាំផងដែរ ដោយវានឹងត្រូវបំពាក់ នូវបន្ទះឈីប Snapdragon 675 (11nm) របស់ Qualcomm ប្រើ Kryo 460 CPU cores និងមាន GPU Adreno 612។ ចំពោះឈីប Snapdragon 675 ទទួលបានពិន្ទុពី AnTuTu Benchmark ដល់ 170,000 ពិន្ទុ ដែលវាគ្រប់គ្រាន់ហើយ សម្រាប់ ស្មាត ហ្វូន លំដាប់បង្គួរ។
ចំនុចចុងក្រោយនោះ គឺថា Meizu M9 Note នឹងមានកម្លាំងថាមពលថ្មទំហំ 4000mAh ហើយវា នឹង ត្រូវ ដាក់ លក់ ក្នុងតម្លៃខ្ទង់ 147 ដុល្លារ ដោយនេះអាចថាជាតម្លៃមួយ សមរម្យតែម្តង ល្មមអោយ អ្នកអាច ពិចារ ណាលើវាបាន។ ទោះយ៉ាងណា លក្ខណៈសម្បត្តិពេញលេញ យើងនឹងបានដឹងច្បាស់ ពេលវាចេញ ប្រ កាស ជាផ្លូវការ។
ដកស្រង់ចេញពីhttp://cambo-report.com/article/15169