បណ្តាញសង្គម

ប្រព័ន្ធប្រតិបត្តិការ macOS Mojave ចេញ​ជំនាន់ថ្មី​ឡើង​ទៅ V10.14.3 ជាផ្លូវការ​នៅ​ថ្ងៃ​នេះ

ក្រុមហ៊ុន Apple បន្ទាប់ពីរួចរាល់ក្នុងការធ្វើតេស្ដនៅលើជំនាន់ Beta របស់ខ្លួនអស់ជាច្រើនជំនាន់រួចមក

ទីបំផុត Apple បានប្រកាសចេញជាផ្លូវការនូវ macOS Mojave ជំនាន់ 10.14.3 ជាផ្លូវការហើយ បើកសិទ្ធិឲ្យ អតិថិជន របស់ Apple ដែលប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រត្រកូល Mac អាប់ដេតឡើង Version បាន ចាប់ពីថ្ងៃនេះ តទៅ ទាំងអ្នកប្រើប្រាស់ម៉ាស៊ីន Mac, iMac, MacBook Pro, MacBook Air, The New MacBook, Mac Pro ជា ដើម ។ល។

សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ម៉ាស៊ីន Mac ដូចបានរៀបរាប់ខាងលើ អាចធ្វើការអាប់ ដេតតាម រយេៈ OTA ឬ OvertheAir តាម System References របស់កុំព្យូទ័ររបស់អ្នកបានហើយ ដោយគ្រាន់ តែចូល ទៅកាន់ System References > Software Update ជាការស្រេច ដោយគ្រាន់ តែទុកម៉ាស៊ីន របស់អ្នក ឲ្យធ្វើការ Download រួច ហើយធ្វើការ Update ទៅគឺបានហើយ។ ជាមួយនឹងកំណែ Update ថ្មីនេះ អ្វីដែល Apple បានប្រកាសឲ្យដឹងតែបន្តិចបន្តួចប៉ុណ្ណោះជុំវិញការកែប្រែថ្មី ព្រោះវាគ្រាន់តែជាកំណែអាប់ដេត តូច មួយ ប៉ុណ្ណោះ ដោយវាគឺជាប្រព័ន្ធប្រតិបត្តិការ macOS សម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នា បាននាំមកនូ វការ បង្កើន កិច្ចដំណើរការល្បឿនកាន់តែប្រសើរ និងធានាទៅដល់ប្រព័ន្ធសុវត្ថិភាព ស្ថេរភាព និងរួមបន្ថែម មក ជាមួយនឹងការជួសជុល Software ផ្នែកសហគ្រាស ដែលត្រូវបានជួសជុលបញ្ហា Bugs មួយចំ នួន ផ្សេងទៀត។

ដូច្នេះសម្រាប់ប្រិយមិត្ត ដែលជាម្ចាស់ MacBook ដែលអាចរត់ macOS Mojave បាន អ្នកអាចចាប់ផ្ដើមឡើង Version ក្នុងថ្ងៃនេះតែម្ដង មិនចាំបាច់ចាំយូរ តែមុននឹងសម្រេចចិត្តឡើង Version អ្នកគួរតែដោត ឌុយសាក ថ្មចោលទើបល្អ ជាសវាងការឡើងអាប់ដេត ដោយប្រើប្រាស់ថ្មនៅជាប់ម៉ាស៊ីន ដែលជាពពួក Laptop។ ម្យ៉ាងសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ macOS Mojave ជំនាន់ 10.14.2 អ្នកមិនចាំ បាច់អាប់ ដេត ឡើងថ្មីក៏បាន ព្រោះវាពុំមានការបន្ថែមថ្មីអ្វីដែលគួរឲ្យចាប់អារម្មណ៍ឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15177