បណ្តាញសង្គម

vivoAPEX 2019ស្មាតហ្វូនគ្មាន​ប៊ូតុង​ទាំង​អស់និងអាច​ស្កេនម្រាម​ដៃ​លើ​ផ្ទៃអេក្រង់​គ្រប់​កន្លែង​តែ​ម្តង

ការដឹងគឺកាន់តែច្បាស់ហើយ ព្រោះថានៅពេលនេះ រូបរាងជា Concept របស់ស្មាតហ្វូនម៉ូឌែល APEX 2019 របស់ក្រុមហ៊ុន vivo ត្រូវបានបង្ហាញអោយយើងឃើញហើយ ជាមួយអេក្រង់លាតធំ សល់គែមខ្លី និងគ្មានប៊ូតុងចុចបញ្ជាលើតួខ្លួន អ្វីទាំងអស់។ យ៉ាងណា វាមិនមែនជាស្មាតហ្វូនដំបូងគេឡើយ ដែលគ្មានប៊ូតុងបញ្ជានោះ ព្រោះថាក្រុមហ៊ុន Meizu បានប្រកាសចេញជាផ្លូវការ កាលពីម្សិលមិញ រួចបាត់មុនទៅហើយ ជាមួយឈ្មោះម៉ូឌែល Meizu Zero គ្មានប៊ូតុង Power, គ្មានប៊ូតុងបញ្ជាសំលេង, គ្មានរន្ធសាកថ្ម, គ្មានរន្ធ Speaker ហើយក៏គ្មានរន្ធ សម្រាប់ដាក់ស៊ីមដែរ។

សម្រាប់ vivo APEX 2019 នេះ នៅមិនទាន់ក្លាយខ្លួន សម្រាប់ការប្រកាសពេញសិទ្ធនៅឡើយទេ ប៉ុន្តែយើងក៏ដឹងពីលក្ខណៈសម្បត្តិមួយចំនួន ពីទូរសព្ទគ្មានប៊ូតុងមួយនេះ ផងដែរ។ អញ្ចឹង យើង នឹង ធ្វើ ការបង្ហាញនូវលក្ខណៈសម្បត្តិដែលគេបានបង្ហាញទាំងប៉ុន្មាន មកអោយប្រិយមិត្តអ្នកអាន ទាំងអស់គ្នា បានដឹងដូចតទៅ។ vivo APEX ត្រូវបានបំពាក់ជាមួយអេក្រង់លាតធំស្ទើរអស់គែមទំហំ 6.39 អ៊ីញ ជាប្រ ភេទ AMOLED និងមានការបញ្ចេញសំលេង តាមរយៈរំញ័រ ខណៈ Meizu Zero បញ្ចេញ សំលេង គឺបង្កប់ នៅក្រោមសេនស័រ ស្កេនម្រាមដៃលើអេក្រង់ ជាមួយការប្រើប្រាស់បច្ចេកវិទ្យា mSound 2.0។

ចំពោះកាមេរ៉ាខាងក្រោយ វាជាកាមេរ៉ាភ្លោះ មានមួយគ្រាប់ទំហំ 12 មេហ្គេភិចសែល + 13 មេហ្គាភិចសែល និងអមដោយ Flash មួយគ្រាប់ សម្រាប់ជំនួយពន្លឺ។ ពាក់ព័ន្ធនឹងកាមេរ៉ាមុខវិញនោះ ខាង vivo មិនបានបញ្ជាក់អោយដឹងឡើយ ហើយយើងក៏មិនឃើញភ្នែកកាមេរ៉ាមុខ នៅត្រង់កន្លែងណានោះដែរ។

 

នៅផ្នែកខាងក្រោយ វាមិនមានទ្រនាប់ស្កេនម្រាមដៃទេ ដោយត្រូវប្តូរមកស្កេន នៅលើអេក្រង់ ទាំងស្រុង តែម្តង បន្ថែមក្រៅពីការដោះសោរស្កេនមុខ ហើយអ្វីដែលកាន់តែពិសេសនោះ គឺថាអ្នកប្រើអាច ស្កេនម្រាម ដៃរបស់ពួកគេ នៅត្រង់កន្លែងណាក៏បាន នៅលើផ្ទៃអេក្រង់លាតនៃទូរសព្ទ ខណៈចំនុចនេះ នៅមិនទាន់ មានស្មាតហ្វូនណាមួយ ធ្វើបាននៅឡើយទេ។

យើងបានឃើញហើយថា vivo APEX មិនមានរន្ធសម្រាប់សាកថ្មទេ ប៉ុន្តែខាងក្រុមហ៊ុនបានប្រើប្រាស់ Magnetic Wireless Charging នៅខ្នងខាងក្រោយ ផ្នែកខាងក្រោម ជាមួយធាតុឆក់ចូលគ្នា ដើម្បីទទួលបាន សាកបញ្ចូលថ្ម ដោយអត់មានប្រើបន្ទះសាក ដូចទូរសព្ទ Meizu Zero ឡើយ ហើយលើចំនុចនេះដែរ វាពិត ជាប្លែកអារម្មណ៍តែម្តង។

ចំនុចមួយចុងក្រោយគេ គឺថាស្មាតហ្វូននេះ  នឹងទទួលបានការបំពាក់កម្រិតសេវាអ៊ីនធើណេត 5G, ប្រើ ប្រាស់បន្ទះឈីបថ្មី និងខ្លាំង Snapdragon 855, មានរ៉េមលោតដល់ 12GB និងមានអង្គផ្ទុកទិន្នន័យ 256GB ដែលចំនុចទាំងនេះ សុទ្ធតែជាការប្រាថ្នាចង់បាន ពីសំណាក់អ្នកប្រើប្រាស់ និងអ្នកគាំទ្រ។ ចំណែក កន្លែង ដាក់ស៊ីម មិនត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែយើងអាចសន្មត់ថា បើគ្មានរន្ធដាក់ស៊ីមបែបនេះ មានន័យ ថា វាទំនងប្រើ eSIM ហើយ។

សរុបមក នេះត្រឹមតែជាការបង្ហាញលើរូបរាង Concept ស្មាតហ្វូនម៉ូឌែល APEX 2019 របស់ក្រុមហ៊ុន vivo ប៉ុណ្ណោះ ដោយវាអាចនឹងត្រូវប្រកាសចេញពេញសិទ្ធ នៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខ។ យ៉ាងណា លើ ចំនុចពិសេស និងលក្ខណៈសម្បត្តិផ្សេងៗទៀត យើងនឹងបានជ្រាបកាន់តែច្បាស់ នៅពេលនោះ តែម្តង។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ សម្រាប់ vivo APEX 2019 នេះ?

ដកស្រង់ចេញពីhttp://cambo-report.com/article/15179