បណ្តាញសង្គម

Lee Jong Suk ទម្លាយថា ឲ្យតែបានស្ដាប់ ចម្រៀង១បទរបស់ IU ដឹងតែចង់យំភ្លាម

គ្រប់គ្នាច្បាស់ជាមានបទចម្រៀង ២ទៅ៣បទ ដែលរាល់ពេលដែលស្ដាប់ហើយ ដឹងតែចង់យំ។ មិនខុសគ្នានេះទេ សម្រាប់តារាសម្ដែង Lee Jong Suk វិញ ក៏បានបង្ហើបដែរថាក្នុងចំណោមបទទាំងអស់ បទរបស់ IU ១បទនិងរបស់ក្រុម Jaurim ១បទ ធ្វើឲ្យលោកអួលដើមកចង់យំភ្លាមពេលស្ដាប់ហើយ។

អាន​បន្ត៖ Lee Jong Suk ទម្លាយថា ឲ្យតែបានស្ដាប់ ចម្រៀង១បទរបស់ IU ដឹងតែចង់យំភ្លាម

ស្ទីលតែងខ្លួនទៅកម្មវិធីនេះនោះ គេបង្ហាញអស់ហើយ ឥឡូវមកដឹងពីរបៀបផាត់មុខ និងតែងតួល្ខោនបាសាក់ម្ដង

ល្ខោនបាសាក់ គឺជាទម្រង់សិល្បៈទស្សនីយភាពខ្មែរ ដែលមានដើមកំណើតចេញពីស្រុក បាសាក់ ខេត្តឃ្លាំង (បច្ចុប្បន្នស្ថិតនៅទឹកដីកម្ពុជាក្រោម)។ ទម្រង់នៃការសម្ដែងនៃល្ខោនបាសាក់ បានបង្ហាញនូវកាយវិការភាពទន់ភ្លន់ ប៉ុន្តែស្វាហាប់។

អាន​បន្ត៖ ស្ទីលតែងខ្លួនទៅកម្មវិធីនេះនោះ គេបង្ហាញអស់ហើយ ឥឡូវមកដឹងពីរបៀបផាត់មុខ...

Beat The Best រកឃើញបេក្ខភាពបន្តទៅវគ្គផ្ដាច់ព្រ័ត្រស៊ីសាច់ហុតឈាមសប្ដាហ៍ចុងក្រោយ

ក្នុងសប្ដាហ៍ថ្មី កម្មវិធី Beat The Best កាន់តែក្ដៅហើយ ស្របពេលឈានដល់វគ្គពាក់កណ្ដាលព្រ័ត្រ ហើយក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញ កម្មវិធីក៏បានរកឃើញជើងខ្លាំងអាចបន្តទៅវគ្គផ្ដាច់ព្រ័ត្រដែរ។

អាន​បន្ត៖ Beat The Best រកឃើញបេក្ខភាពបន្តទៅវគ្គផ្ដាច់ព្រ័ត្រស៊ីសាច់ហុតឈាមសប្ដាហ៍ចុងក្រោយ

ហេតុតែខ្លាច​ហ្វេនបារម្ភ V សម្ដែងការគោរពអស់ពីចិត្ត និងប្រកាសថាខ្លួនជាពីកូវីដហើយ

ថ្មីៗនេះ V បានធ្វើបច្ចុប្បន្នភាព (Update) ស្ថានភាពពេលនេះ ទៅដល់អ្នកគាំទ្រដែលតែងផ្ដល់ក្ដីស្រឡាញ់ ក្រោយលោកបានឆ្លងជំងឺកូវីដ១៩ កាលពីសប្ដាហ៍មុន។កាលពីសប្ដាហ៍មុន BIGHIT MUSIC បានប្រកាសថា V (BTS) បានឆ្លងជំងឺកូវីដ១៩ ក្រោយមានអាការៈ ឈឺបំពង់កតិចៗហើយប្លែកក្នុងខ្លួន រួចទៅតេស្តក៏ស្រាប់តែចេញលទ្ធផល វិជ្ជមានកូវីដ។ ធម្មតាទេ នៅពេលដឹងថាតារាជាទីស្រឡាញ់មានជំងឺ អ្នកគាំទ្រជាច្រើននាក់សម្ដែងការបារម្ភ និងជូនពរលោកឲ្យឆាប់ជាឡើងវិញ។

អាន​បន្ត៖ ហេតុតែខ្លាច​ហ្វេនបារម្ភ V សម្ដែងការគោរពអស់ពីចិត្ត និងប្រកាសថាខ្លួនជាពីកូវីដហើយ

អបអរសាទរ! កញ្ញាសុខ ពិសី បានក្លាយជាទូតសុឆន្ទៈរបស់តែបៃតងអូអុិឈិជាផ្លូវការហើយ

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនអេច អេស ស៊ីបើវើរីច បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងតែបៃតងអូអុិឈិ និងតារាចម្រៀងដ៏ល្បី គឺកញ្ញាសុខ ពិសី។

អាន​បន្ត៖ អបអរសាទរ! កញ្ញាសុខ ពិសី បានក្លាយជាទូតសុឆន្ទៈរបស់តែបៃតងអូអុិឈិជាផ្លូវការហើយ

ពីក្រោយសមិទ្ធផលជាទីគាប់ចិត្តរឿង ខ្មោចនាងភូមិរី PeyPey Dy បង្ហើបថាក្រុមការងារជួបខ្មោចពិតៗពេលថត

ជាការពិតណាស់រឿងខ្មោចខ្មែរដ៏ល្បី ខ្មោចនាងភូមិរី ត្រូវបានក្រុមសម្ដែងជំនាន់ថ្មី PeyPey Dy យកមកផលិតម្ដងទៀត ដែលបញ្ជួលជាមួយឈុតឆាកព្រឺព្រួញរន្ធត់ញាប់ញ័រ លាយឡំជាមួយឈុតឆាកកំ ប្លែងសើចចុកពោះ មានលក្ខណៈខុសពីរឿងដើម ហើយរឿងនេះកំពុងទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់មហាជន។

អាន​បន្ត៖ ពីក្រោយសមិទ្ធផលជាទីគាប់ចិត្តរឿង ខ្មោចនាងភូមិរី PeyPey Dy...

ល្បីថា Lomon និង Jihu ទំនងគ្មានមុខក្នុងរឿង «All Of Us Are Dead» រដូវកាលទី២ ព្រោះហេតុផលសំខាន់

ស៊េរីរឿងភាគរបស់ Netflix គឺ «All Of Us Are Dead» ពិតជាកើនសន្ទុះនៃការគាំទ្រច្រើន ហើយក្រោយរដូវកាលទី១បញ្ចប់ គ្រប់គ្នាក៏កំពុងរង់ចាំយ៉ាងអន្ទះសារនូវការមកដល់របស់រដូវកាលទី ២។

អាន​បន្ត៖ ល្បីថា Lomon និង Jihu ទំនងគ្មានមុខក្នុងរឿង «All Of Us Are Dead» រដូវកាលទី២...

ការវិវត្តរបស់ J-Hope តាំងពីក្មេងតូចច្រម៉ក់ដល់ធំពេញកំលោះ

រយៈពេលជាច្រើនឆ្នាំដែល J-Hope នៅក្បែរជាប់ជាមួយនឹង ARMY ហើយពីមួយឆ្នាំទៅមួយឆ្នាំ J-Hope កាន់តែធ្វើឲ្យគ្រប់គ្នាមានមោទកភាព ដោយសារតែទេពកោសល្យ ភាពច្នៃប្រឌិត សណ្ដានចិត្តល្អ ភាពស្រស់សង្ហា និងការខិតខំប្រឹងប្រែងកន្លងមក។

អាន​បន្ត៖ ការវិវត្តរបស់ J-Hope តាំងពីក្មេងតូចច្រម៉ក់ដល់ធំពេញកំលោះ

ក្រោយផលិតករ ប៉ាន់ រិទ្ធី កាន់ពានរង្វាន់ខ្លាឃ្មុំប្រាក់នៅប៊ែកឡាំង ស្រាប់តែ ម៉ា ច័ន្ទបញ្ញា លាន់មាត់

លោក ប៉ាន់ រិទ្ធី ផលិតករភាពយន្ដខ្មែរ សញ្ជាតិបារាំង និងជាសហស្ថាបនិកមជ្ឈមណ្ឌលបុប្ផាណា ត្រូវបានគេទទួលស្គាល់ថា ជាអ្នកផលិតខ្សែភាពយន្ដដ៏សំខាន់ម្នាក់សម្រាប់ប្រទេសកម្ពុជា ដើម្បីបង្ហាញកេរ្ដិ៍ឈ្មោះសិល្បៈខ្មែរនៅលើឆាកអន្ដរជាតិ។

អាន​បន្ត៖ ក្រោយផលិតករ ប៉ាន់ រិទ្ធី កាន់ពានរង្វាន់ខ្លាឃ្មុំប្រាក់នៅប៊ែកឡាំង ស្រាប់តែ ម៉ា...

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ Pleng Music Awards 2022 ត្រៀមបង្ហាញរឿងអស្ចារ្យឆាប់ៗ

Pleng បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំមួយគឺ ពានរង្វាន់ Pleng 2022 ដោយការបង្កើតនេះគឺក្នុងគោលបំណងគាំទ្រ ក៏ដូចជាលើកទឹកចិត្តចំពោះតារាចម្រៀង អ្នកនិពន្ធ និងផលិតករតន្ត្រីដែលបានខិតខំបង្ហាញសា្នដៃ សម្រេចសមិទ្ធិផលជាច្រើនប្រភេទប្រចាំប្រទេសកម្ពុជា ហើយក៏សុទ្ធតែជាអ្វីដែលមានក្នុងកម្មវីធី Pleng App ដែរ។

អាន​បន្ត៖ ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ Pleng Music Awards 2022...

រំភើបជំនួសយាយ! អតីតភរិយាតារាសម្ដែងទសវត្ស៦០ ណុប ណែម សម្រេចបំណងជីវិតចុងក្រោយហើយ

អតីតភរិយារបស់តារាសម្ដែងល្បីឈ្មោះនាទសវត្សទី៦០ គឺលោកយាយ ដួងតា ណុបណែម ដែលជាទុរគតជនរស់នៅក្នុងជីវភាពក្រលំបាក និងពុំមានទីជម្រកពិតប្រាកដ ឥឡូវនេះលោកយាយទទួលបានដំណោយជាផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រេចក្ដីប្រាថ្នា នៃជីវិតចុងក្រោយរបស់លោកយាយហើយ។

អាន​បន្ត៖ រំភើបជំនួសយាយ! អតីតភរិយាតារាសម្ដែងទសវត្ស៦០ ណុប ណែម សម្រេចបំណងជីវិតចុងក្រោយហើយ

ខ្លាច Fan បារម្ភ Yeonjun (TXT) ចេញឆ្លើយឆ្លង Update ពីស្ថានភាពខ្លួនក្រោយឆ្លងកូវីដ១៩

កាលពីថ្ងៃទី១៦ ខែកុម្ភៈ BIGHIT MUSIC បានជូនដំណឹងថា Yeonjun (TXT) បានតេស្ត និងរកឃើញថាបានឆ្លងជំងឺកូវីដ១៩ នៅលើ Weverse ឲ្យអ្នកគាំទ្របានដឹង។ ពេលនេះសាមីខ្លួនមក Update ពីស្ថានភាពរបស់ខ្លួនឲ្យ Fan បានដឹង។

អាន​បន្ត៖ ខ្លាច Fan បារម្ភ Yeonjun (TXT) ចេញឆ្លើយឆ្លង Update...

ភ្ញាក់ផ្អើល និងសាទរចំពោះ ខេមរៈ សិរីមន្ត ក្នុងឱកាសព្រះមហាក្សត្រផ្ដល់ងារជា «ឧកញ៉ា» ពីថ្ងៃនេះទៅ

នៅមុននេះ ទំព័រហ្វេសប៊ុករបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្តបានបង្ហោះប្រកាសជាសាធារណៈថាខ្លួនពេលនេះ ត្រូវព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ប្រោសប្រទានគោរមងារ ដល់លោក នូវឋានៈ ជា «ឧកញ៉ា»។

អាន​បន្ត៖ ភ្ញាក់ផ្អើល និងសាទរចំពោះ ខេមរៈ សិរីមន្ត ក្នុងឱកាសព្រះមហាក្សត្រផ្ដល់ងារជា...

ស្របពេលជួបទុក្ខធ្ងន់ ផេនខេក ទម្លាយរឿងក្នុងចិត្ត គង់ ច័ន្ទស្រីមុំ ឈប់ផ្ដល់កន្លែងឱ្យជ្រក

ថ្មីៗនេះតារាកំប្លែង និងជាពិធីករពូកែវោហាស័ព្ទ ផេនខេក ហាក់រងព្យុះភ្លៀងយ៉ាងខ្លាំងបន្ទាប់ពីជួបវិបត្តិ រឿងលុយកាក់ ស្មុកស្មាញរហូតគិតខ្លីប៉ងសម្លាប់ខ្លួនឯងដល់ទៅ៣ដង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាច្រើនដង។

អាន​បន្ត៖ ស្របពេលជួបទុក្ខធ្ងន់ ផេនខេក ទម្លាយរឿងក្នុងចិត្ត គង់ ច័ន្ទស្រីមុំ...

ម្ដងនេះ វ៉ាន់ នីឡា បញ្ចេញរូបថតមុខរោង៦សន្លឹក ហើយបញ្ជាក់ថ្ងៃរៀបការទៀត

ដំណឹងរៀបការរបស់តារាកំប្លែងស្រី វ៉ាន់ នីឡា ត្រូវបានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះជជែកគ្នាតាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ប៉ុន្ដែគេមិនទាន់ឃើញការកំណត់ថ្ងៃចូលរោងជាក់លាក់នៅឡើយគិតមកដល់ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២២។

អាន​បន្ត៖ ម្ដងនេះ វ៉ាន់ នីឡា បញ្ចេញរូបថតមុខរោង៦សន្លឹក ហើយបញ្ជាក់ថ្ងៃរៀបការទៀត

គិតត្រឹម ៣ថ្ងៃចុងក្រោយនៅសប្ដាហ៍នេះ តើមានតារា K-Pop ណាខ្លះឆ្លងកូវីដ១៩?

មួយរយៈចុងក្រោយនេះ សង្កេតឃើញថាព័ត៌មានប្រកាសស្ដីពីអ្នកឆ្លងកូវីដ១៩ ក្នុងពិភព K-Pop កាន់តែមានការកើនឡើងឥតស្រាកស្រាន្តឡើយ ហើយពិតជាបង្កជាការបារម្ភខ្លាំងសម្រាប់មហាជនដែលជាអ្នកគាំទ្រ។

តារាចាស់ថ្មីស្រាប់តែត្រូវឆ្លងបន្តកន្ទុយគ្នាពេញវិស័យ និងក្លាយជារឿងមួយគ្រប់គ្នាកត់ចូលជាទម្លាប់តាមដានព័ត៌មានតារាកើតកូវីដជាប្រចាំទៅហើយ។ ដូច្នេះសរុបត្រួសៗ ចង់ដឹងថាក្នុងសប្ដាហ៍នេះ (គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ខែកុម្ភៈ) មានតារាណាខ្លះភ្លាត់ស្នៀតកើតកូវីដ?

១. សមាជិកទាំងអស់របស់ក្រុម TEMPEST (៧នាក់)

 

២. Dann (KINGDOM)


៣.Park Woo Jin (AB6IX)

 

៤. V (BTS)


៥. Wonjin (CRAVITY)


៦. Chaeryoung (ITZY)

 

៧. San (ATEEZ)


៨. Eunkwang (BTOB)


សូមបញ្ជាក់ថា នេះជាចំនួនគិតរាប់ ៣ថ្ងៃចុងក្រោយប៉ុណ្ណោះ មិនរាប់អ្នកដែលកើតនៅថ្ងៃទី១៣ ខែកុម្ភៈ។

ដកស្រង់ពី៖Sabay

 

 

សុខ រ៉ាស៊ី និងម្ដាយ ប្រាប់ពីស្ថានភាពជំងឺរបស់ អៀង ចេនឡា ថ្ងៃនេះ

គិតត្រឹមម៉ោង១១កន្លះព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ នេះ ស្ថានភាពជំងឺរបស់តារាកំប្លែង អៀង ចេនឡា កាន់តែធ្ងន់ធ្ងរ ខណៈគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាលម៉ែតបង្ហើបថាមានសង្ឃឹមតិចបំផុត។

អាន​បន្ត៖ សុខ រ៉ាស៊ី និងម្ដាយ ប្រាប់ពីស្ថានភាពជំងឺរបស់ អៀង ចេនឡា ថ្ងៃនេះ

Peypey Dy និងក្រុមតូចចិត្តធំ រៀបចំកម្មវិធី Meet & Greet ឡើងផ្អើលសាលរោងកុននៅអ៊ីអន កាលពីម្សិល

កម្មវិធី Meet & Greet ដែលរៀបចំឡើងដោយក្រុម Peypey Dy បានប្រព្រឹត្តិទៅយ៉ាងឱឡារិកកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅ អ៊ីអន១ ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកគាំទ្រ។

អាន​បន្ត៖ Peypey Dy និងក្រុមតូចចិត្តធំ រៀបចំកម្មវិធី Meet & Greet...

ព្រឹកនេះ ធ្លាយរឿង ហេង ឡុង ពាក់នាឡិកាតម្លៃលំដាប់នាឡិកាសម្ដេចតេជោប្រើដែរ

កន្លងទៅមានប្រិយមិត្ដតិចតួចណាស់ដែលចាប់អារម្មណ៍លើជីវិតឯកជនរបស់លោក ហេង ឡុង ប៉ុន្ដែចាប់ពីលោកបានក្លាយជាប្រធានសមាគមមិត្ដសិល្បៈស្ម័គចិត្ដជួយសង្គម ហើយបានប្រឡូកច្រើនលើវិស័យអចលទ្រព្យជាមួយអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។

អាន​បន្ត៖ ព្រឹកនេះ ធ្លាយរឿង ហេង ឡុង ពាក់នាឡិកាតម្លៃលំដាប់នាឡិកាសម្ដេចតេជោប្រើដែរ

ដូចការសង្ស័យមែន! សំណាង អេលីណា បង្ហើបរឿងមានគូស្នេហ៍មានវ័យស្របាលគ្នា

នៅដើមឆ្នាំ២០២២ នេះ មានអ្នកគាំទ្រ និងមិត្ដភក្ដិបវរកញ្ញាចក្រវាលឆ្នាំ២០១៩ សំណាង អេលីណា ខ្លះផង បានខ្សឹបខ្សៀវគ្នារឿងស្នេហារបស់តារាស្រីរូបស្រស់នេះ។

អាន​បន្ត៖ ដូចការសង្ស័យមែន! សំណាង អេលីណា បង្ហើបរឿងមានគូស្នេហ៍មានវ័យស្របាលគ្នា

អៀម វណ្ណី ជួបរឿងផ្ទួនៗ ឪពុកទើបវះកាត់ បែរប្រពន្ធត្រូវជួបគ្រោះថ្នាក់ចរាចរណ៏ចូលសង្រ្គោះបន្ទាន់

តារាចម្រៀង អៀម វណ្ណី ទើបតែបានធូចិត្តបន្តិចរឿងឪពុកចូលពេទ្យវះកាត់ ឥឡូវស្រាប់តែប្រពន្ធជាទីស្រលាញ់បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៏ម្នាក់ទៀតចូលពេទ្យសង្គ្រោះបន្ទាន់ទៀត។

អាន​បន្ត៖ អៀម វណ្ណី ជួបរឿងផ្ទួនៗ ឪពុកទើបវះកាត់...