បណ្តាញសង្គម

ពិធីប្រគល់អំណោយ សប្បុរសធម៌​ ពីអង្គការការីតាស ដល់សាលាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដើម្បីជួយជំរុញនូវការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ ដែលជាខេត្ត ទើបតែបង្កើតថ្មី ស្របទៅនិងការគ្រោងទុក របស់ថ្នាក់ដឹកនាំ ក្នុងនោះ អង្គការការីតាស បានយកអំណោសប្បុរសធម៌ មួយចំនួន ទៅប្រគល់ជូន សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីជាជំនួយ មួយផ្នែកទៀតសម្រប់ទៅនិង តម្រូវការ ចំាបាច់ក្នុងកំឡុងពេលដែល ទឹកកំពុងជោជន់ លិចលង់ផ្នះសំបែង របស់ប្រជាពលរដ្ឋ ។

ក្នុងនោះ អង្គការការីតាស បានប្រគល់ ជូននូវ ទូកម៉ាស៊ីន ០១ គ្រឿង បង្គន់អនាម័យចល័ត ៤០ បង្គន់ ធុងទឹកចំនុះ ២០០០ លីត្រ ចំនួន ០៤ ធុង អាវពោងចំនួន ០៥ អាវ ដើម្បីឆ្លើយតប និងគ្រោះមហន្ដរាយ ដែលកើតមាន នៅក្នុងខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្វើការកោតសើរ និងវាយតម្លៃខ្ពស់ ចំពោះការសហការ និង ប្រគល់ជូននូវ អំណោយ សម្ភារៈដែលស្រប់ពេល ខេត្ត ទទួលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ បានទាន់ពេលវេលា។