បណ្តាញសង្គម

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិ ទី ៣

នៅព្រឹកថ្ងៃ ពុធ ទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ហៅកាត់ (គ ក ស ក បានបើកកិច្ចប្រជុំ សាមញ្ញលើកទី ៦ អាណត្តិ ទី ៣)ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ ស៊ី ហ៊ាង

តំណាង ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ រួមនិង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង លោក លោកស្រី ដែលជាតំណាងអង្គការដៃគូពាក់ព័ន្ធនានា ក្នុងការងារ ពាក់ព័ន្ធជាមួយស្រ្តី ជាច្រើនរូប ។

នាឪកាសនោះ លោកជំទាវ ហ៊ូ ស៊ីហ៊ាង បានមានប្រសាសន៏ថា ចំពោះដំណើរការកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការពិនិត្យ អនុម័ត និង ពិភាក្សាលើសេចក្តីព្រាងរបាយការណ៏ និង ទិសដៅបន្ត របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក)របស់ ខេត្តត្បូងឃ្មុំ ។

លោកជំទាវ មានប្រសាសន៏បន្តថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ។

លោកជំទាវ ហ៊ូ ស៊ីហ៊ាង បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ នាពេលកន្លងមក។

លោកជំទាវ សង្ឃឹមថា ក្នុងអាណត្តិទី៣ សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តអាណត្តិនេះ រួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តអនុវត្តជម្រុញអោយការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ អោយសម្រេចលទ្ធផលការងារល្អៗជាបន្តទៀតផងដែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំបានពិនិត្យ និង អនុម័តលើសេចក្តីព្រាងបៀបវារៈដូចជា ៖ ១.ពិនិត្យ និង អនុម័តលើ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥ អាណត្តទី ៣ របស់ គ ក ស ក / ២. ពិនិត្យ និងពិភក្សា សេចក្តីព្រាងរបាយការណ៍នៃកិច្ចប្រជុំសាមញ្ញលើកទី ៦ របស់ គ ក ស ក ខេត្ត និង ទិសដៅបន្ត/ ៣ .បញ្ហាផ្សេងៗ និង សេចក្តីជូនដំណឹងរបៀបវារៈ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំ សាមញ្ញលើកទី ៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ ៕