បណ្តាញសង្គម

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំដ៍មាន សារៈសំខាន់នេះ ធ្វើឡើងនៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី នាយក-នាយករង រដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈ ចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖

១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុនៃកិច្ច ប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

២.ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងរបាយការណ៍ រីកចម្រើនប្រចាំខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

៣.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ កសាងកម្មវិធីវិនិ យោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៤.បញ្ហាផ្សេងៗ ៕