បណ្តាញសង្គម

រដ្ឋមន្ត្រីប្រចាំការក្រសួងព័ត៍មាន បើកកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ជាមួយបណ្តាមន្ទីរព័ត៌មាន ខេត្ត រាជធានីតាមរយៈប្រព័ន្ធ Video conference បច្ចេកវិទ្យាZOOM

នៅសាលប្រជុំ មន្ទីរព័ត៍មាន ខេត្តត្បូងឃ្មុំ ឯកឧត្តម ស សុីណា ទីប្រឹក្សាក្រសួងព័ត៍មាន និង ជាប្រធានមន្ទីរព័ត៌មាន រួមទាំងលោកលោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការ តាមដានការ ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ នៃក្រសួងព័ត៌មាន ជាមួយបណ្តា មន្ទីរព័ត៌មាន ខេត្ត រាជធានី តាមរយៈប្រព័ន្ធ Video conference ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មការ តាមដាន ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ តាមប្រព័ន្ ធអនឡាញ ដោយប្រើប្រាស់ កម្មវិធីZOOM ឡាយផ្ទាល់ចេញពី សាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ។

មានប្រសាសន៍ លើកឡើង នាឱកាសនោះ ឯកឧត្តម អ៊ុក ប្រាថ្នា បានជំរុញដល់អង្គភាព ផ្សព្វផ្សាយ របស់រដ្ឋទាំងអស់ ពិសេសវិទ្យុ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារ សារព័ត៌មាន កម្ពុជា AKP ត្រូវឈាន មុខគេក្នុង ការផ្សាយព័ត៌ មានពិតត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ដើម្បីរួមគ្នាប្រឆាំង ឆ្លើយតបទាន់ ពេលនូវរាល់ ព័ត៌មានក្លែងក្លាយ ដែលកើតមានឡើង ជាច្រើននា ពេលបច្ចុប្បន្ននេះ ។

ជាងនេះទៅទៀតក៏ ត្រូវមានវិធាន ការរដ្ឋបាលចំពោះអ្នក ដែលបានផ្សព្ធផ្សាយ ព័ត៌មានមិនពិត នាំអោយមានការ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ ។

ឯកឧត្តម បានបន្ដថា គណៈកម្មការនេះ មានភារកិច្ចតាម ដានការផ្សាយ ព័ត៌មានក្លែងក្លាយ តាមប្រពន្ធ័ផ្សព្វផ្សាយនានា និងដំណឹងមិនពិត តាមបណ្តាញ ទំនាក់ទំនងសង្គម។

ធ្វើការឆ្លើយតបជូន សាធារណជនអោយ បានទាន់ពេលវេលា តាមគ្រប់មធ្យោបាយ ដែលមានស្រាប់ ជាពិសេសត្រូវសហការ ជាមួយក្រសួង ស្ថាប័នពាក់ពន្ធ័ ឬក្រុមហ៊ុនបណ្តាញ ទំនាក់ទំនង សង្គម ដើម្បីរាំងខ្ទប់ (Block) គេហទំព័រ គណនី ឬទំព័រ(Page) ទាំងឡាយដែលផ្សព្វផ្សាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឲ្យមាន ការជ្រួលច្របល់ ក្នុងសង្គម និងស្នើសុំគោលការណ៍ ដើម្បីអនុវត្តន៍ ចាត់វិធានការ តាមផ្លូវច្បាប់។ ឯកឧត្តម សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការ តាមដានការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ នឹងបន្តរួមសហការគ្នា តាមដានរាល់ ព័ត៌មានក្លែងក្លាយ ដើម្បីក្រុម ការងារវាយបក ឆ្លើយតបចំពោះអ្វី ដែលមិនមែនជាការពិត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ក៏បានបញ្ជាក់ថា យើងមិនត្រឹមតែតាមដានព័ត៌មាន ក្លែងក្លាយប៉ុណ្ណោះទេ សម្រាប់ព័ត៌មានញុះញង់ ជេរប្រមាទថ្នាក់ដឹកនាំ ក៍ត្រូវត្រួតពិនិត្យតាមដានដែរ ។ «ទាក់ទងជាមួយនឹង ការងារប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ យើងឃើញថា  ក្នុងអំឡុង ពេលដែលមានបញ្ហាប្រឈម ទាក់ទងជម្ងឺកូវីដ១៩នេះ ក្នុងចន្លោះខែមីនា និងខែមេសា យើងឃើញមានការរីក លូតលាស់ច្រើន ប៉ុន្តែមកដល់ពេលនេះ យើងឃើញវា មានចំនួនថយចុះ ប៉ុន្តែក្រុមការងារយើងនេះ មិនមែនធ្វើតែការងារ ទាក់ទងជាមួយកូវីតទេ គឺយើងធ្វើការងារ ទាក់ទងប្រឆាំងនិង ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ ជេរប្រមាទថ្នាក់ដឹកនាំ ក៍យើងត្រួតពិនិត្យ មើលការងារនេះដែរ។ ឯកឧត្តម ផុស សុវណ្ណ គូសបញ្ជាក់ថា ដូច្នេះយើងនឹងបន្តធ្វើការងារតាមដានការងាររហូតទាំងអស់ នេះរហូតទៅ ទើបបានជាថ្ងៃនេះ យើងមានកិច្ចប្រជុំដូចជាកិច្ចប្រជុំលើកដំបូងមួយ ដើម្បីធ្វើយ៉ាងណា យើងកំណត់នូវភារកិច្ច កំណត់នូវសកម្មភាព មួយចំនួន សម្រាប់ឲ្យក្រុម ដែលជាសមាជិក សមាជិកា យើងនៅតែបន្តតាម ដានការងារនេះ តទៅទៀត ។

ឯកឧត្តម បានបញ្ជាក់ថា នឹងកំណត់ឲ្យមាន កិច្ចប្រជុំរបស់គណៈកម្មការ របៀបនេះ ជាទៀងទាត់ប្រចាំខែ ចាប់ពីពេលនេះ ទៅផងដែរ ។ នៅក្នុងឱកាសនោះ ប្រធានមន្ទីរ តាមបណ្តារាជធានី - ខេត្ត បានលើកឡើង ពីព័ត៌មានក្លែងក្លាយ មួយចំនួនដែល កើតមានឡើង នៅក្នុងរាជធានី- ខេត្ត របស់ខ្លួន ហើយក៍បាននឹង ស្នើសុំការណែនាំពី អាជ្ញាធរខេត្ត រាជធានី ពិសេសថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដើម្បីរួមគ្នាលុបបំបាត់ ព័ត៌មានក្លែងក្លាយ ៕