បណ្តាញសង្គម

សិក្ខាសាលា ស្តីពី ការសម្របសម្រួល ពាណិជ្ចកម្ម និងផលិតកម្មសត្វ សម្រាប់ការគ្រប់គ្រង ការនាំចូល សម្រាប់មន្ត្រីត្រួតពិនិត្យ តាមព្រំដែន

ត្បូងឃ្មុំ៖ មន្ត្រីកសិកម្ម មកពី៤ខេត្ត មានខេត្តតាកែវ ស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ បានពង្រឹង សមត្ថភាពបន្ថែមទៀត តាមរយៈគម្រោង «ការកែលម្អ ប្រពន្ធគ្រប់គ្រង អនាម័យ និងភូតគាម អនាម័យ នៅមហាអនុតំបន់មេគង្គ» តាមរយៈ សិក្ខាសាលាមួយ ដែលធ្វើឡើង នៅព្រឹកថ្ងៃទី១១ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារ ហេង សុខា ខេត្តត្បូងឃ្មុំ ។

លោក រី ដាវិន ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ការអនុវត្តវិធាន ជីវសុវត្ថិភាព ចុះបាញ់ថ្នាំរម្ងាប់មេរោគ តាមទីទួលសុវត្ថិភាព ចំនួន៨កន្លែង តាមបណ្តោយផ្លូវក្រាល កៅស៊ូក្នុង ស្រុកក្រូចឆ្មារ ចំនួន៤ឃុំ មានប្រវែង ១៣គីឡូម៉ែត្រ ។ ក្រោមការឧបត្ថម្ភ របស់អង្គការ SPS បានធ្វើការណែនាំ អំពីវិធានជីវសុវត្ថិភាព និងបាញ់ថ្នាំរម្ងាប់មេរោគ ក្នុងឃុំចំនួន៤ មានចំនួន៤ភូមិ និងបានចំនួន៣៩៣ខ្នងផ្ទះ ។

មន្ត្រីការិយាល័យ បានសហការជាមួយ ផ្នែកបសុព្យាបាលស្រុក និងភ្នាក់ងារសុខភាព សត្វភូមិ ចុះព្យាបាល ជម្ងឺអុតក្តាមគោ ក្របីនៅស្រុកត្បូងឃ្មុំ តំបែរ ពញាក្រែក មេមត់ និងក្រុងសួង បានគោចំនួន៤២ក្បាល ក្របីចំនួន៤៥ក្បាល និងព្យាបាលសត្វ ជម្លៀសចេញពីទឹកជំនន់ ទន្លេមេគង្គ បានគោចំនួន១១ក្បាល សេះចំនួន១ក្បាល និងពពែចំនួន ៣៣ក្បាល ។ ការិយាល័យ បានទទួលវ៉ាក់សាំង សាទឹកគោ ក្របី ពីនាយកដ្ឋាន ផលិតកម្ម និងបសុព្យាបាល ចំនួន ៣៦,០០០ កម្រិត និងបានបែងចែក តាមបណ្តាស្រុក ក្រុង និងចាក់វ៉ាក់សាំង សាទឹកគោ ក្របីជូន ប្រជាពលរដ្ឋ បានគោចំនួន ១៦,៥៣៣ក្បាល ក្របី៤,៩៤១ក្បាល ប្រើវ៉ាក់សាំងអស់ ២២.៦០០កម្រិត និងកំពុងចុះចាក់បន្តទៀត ។

ការិយាល័យ បានសហការជាមួយ ផ្នែកបសុព្យាបាលស្រុក ធ្វើបច្ចុប្បន្នភាព ភ្នាក់ងារសុខភាព សត្វភូមិ និងបានជួបប្រជុំ ជាមួយភ្នាក់ងារសុខភាព សត្វភូមិ ទាំង៧ស្រុក ក្រុង មានវត្តមានចូលរួម ចំនួន៦០០នាក់ ។ ការទប់ស្កាត់ចលនាសត្វ បានឃាត់ម៉ូតូ ដឹកសត្វជ្រូករស់ ចំនួន១៣គ្រឿង មានសត្វជ្រូកចំនួន ២៧ក្បាល និងឃាត់រថយន្តដឹកសត្វមាន់រស់ ចំនួន២គ្រឿង មានសត្វមាន់ ចំនួន៤៨០ក្បាល ដែលដឹកជញ្ជូន គ្មានលិខិតស្នាមត្រឹមត្រូវ បានធ្វើកិច្ចសន្យា និងណែនាំឲ្យធ្វើ លិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីនាយកដ្ឋាន ផលិកម្មបសុព្យាបាល និងពីក្រសួងកសិកម្ម ។

លោក បណ្ឌិត នូ វនិកា នាយកវិទ្យាស្ថាន ស្រាវជ្រាវ ផលិកម្មសត្វ នៃនាយកដ្ឋាន ផលិតកម្មសត្វ និងបសុព្យាបាល ថ្លែងបញ្ជាក់ដែរថា គម្រោង SPS ក្នុងក្រមខណ្ឌ នាយកដ្ឋានផលតិកម្ម និងបសុព្យាបាលនេះ យើងធ្វើការនៅ ខេត្តចំនួន៤ មានខេត្តតាកែវ ស្វាយរៀងព្រៃវែង និងខេត្តត្បូងឃ្មុំ ។ គម្រោងនេះមានរយៈពេល ៥ឆ្នាំពី ២០១២ ដល់ឆ្នាំ ២០១៧ ប្រើប្រាស់ថវិការ ២លាន ៥សែន ដុល្លារ សហរដ្ឋអាមេរិច ។

មានសកម្មភាពចំនួន៣ សំខាន់ៗ ៖ ១-កសាងសមត្ថភាព មន្ត្រីរាជការ ក្នុងការតាមដានជម្ងឺសត្វ ។ ២-ការគ្រប់គ្រងការនាំចូល សត្វ និង ផលិតផលសត្វ  និង ៣-ការងារកសាង សមត្ថភាព ក្នុងការធ្វើតេស្ត វិភាគនៅកាកសំណល់ ថ្នាំនៅក្នុងចំណីសត្វ និងសត្វ ។ គម្រោងនេះ គឺរក្សាបាននូវសុវត្ថិភាព អនាម័យ ត្រួតពិនិត្យ សត្វនាំចូល មានជម្ងឺ ឬ អត់ ត្រូវតាមស្តង់ដារគុណភាព ឬ អត់ ចំណីមានមេរោគ ឬ អត់ ជាគម្រោងដែល បានត្រៀមទុក សព្វជ្រុងជ្រោយ ៕