បណ្តាញសង្គម

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក) បើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣

គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តត្បូងឃ្មុំ ហៅកាត់ថា (គ.ក.ស.ក) នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានបើក កិច្ចប្រជុំសាមញ្ញ លើកទី១១ អាណត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អនុប្រធាន គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំ

ក្នុងនោះ មានការចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត ប្រធាន / អនុប្រធាន មន្ទីរ / អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

បន្ទាប់ពី លោកស្រី ថន គឹមស៊្រន់ ប្រធានមន្ទីរ កិច្ចការនារី ខេត្តត្បូងឃ្មុំ បានឡើង អានរបាយការណ៍ អនុវត្តការងារ សម្រាប់ខែសីហា និងផែនការសម្រាប់ខែកញ្ញា របស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារខេត្ត រួចមក លោកជំទាវ ឡេង សុខា អនុប្រធាន គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារខេត្ត បានមានប្រសាសន៏ថា ៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ: សំខាន់ណាស់ ចំពោះការពិភាក្សា លើរបាយការណ៍ ការងារ ពិសេសដើម្បី ស្វែងរកនូវចំនុច ខ្វះខាត ដោយសមាជិក ដែលចូលរួមទាំងអស់ អាចលើកឡើង ក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយ កាន់តែប្រសើរឡើង សម្រាប់ធ្វើការ កែតម្រូវ អក្ខរាវិរុទ្ធ ឃ្លោងឃ្លា ខ្លឹមសារ និងសំណូមពរនានា ដើម្បីឆ្លង ក្រុមប្រឹក្សាខេត្ត អនុម័តរបាយការណ៍ ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឡេង សុខា ក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធ ទាំងអស់ ដែលខិតខំ បំពេញការងារ នាពេលកន្លងមក ពិសេស លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ដែលបានជួយជំរុញ អោយការងារស្ត្រី របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផល យ៉ាងល្អនាពេលកន្លង មក និងខិតខំបន្ត ទៅមុខឲ្យកាន់ តែល្អប្រសើរទ្វេឡើង បន្ថែមទៀត ។

លើសពីនេះ ទៅទៀតការចុះជួយ តាមមូលដ្ឋាន របស់លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ/អង្គភាព ពិតជាមានសារ សំខាន់ណាស់ ក្នុងការ ដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ នៅពេលដែល ជំងឺកូវិត ១៩ ដែលជាជំងឺ រាតត្បាតជាសកល ។

សូមជម្រាបថា សម្រាប់កិច្ច ប្រជុំសាមញ្ញលើកទី១១ អាណិតទី៣ របស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត រួមមានមាន របៀបវារៈ០៣ រួមមាន៖ ១.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញ លើកទី ១០ ២.ពិនិត្យនិងអនុម័ត លើសេចក្តីព្រាង របាយការណ៍ ខែសីហា ឆ្នាំ២០២០ ៣.បញ្ហាផ្សេងៗ សេចក្ដីជូន ដំណឹង ពីរបៀបវារៈកាលបរិច្ឆេទ និងទីកន្លែង សម្រាប់កិច្ចប្រជុំសាមញ្ញ លើកទី១២ អាណត្តិទី៣ ឆ្នាំ២០២០ របស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត ៕