បណ្តាញសង្គម

ឯកឧត្តមរដ្ឋមន្ត្រី វង​ សូត​ បានផ្តាំអាជ្ញាធរមូលដ្ឋាន​ ​ចុះអនុវត្តន៍ផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល​ ឧបត្តម្តជូនគ្រួសារក្រីក្រធ្វេីឲ្យមានតម្លាភាព​

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តាំផ្ញេីក្រុមការងារដែលចុះអនុវត្តន៍ផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្តម្តជូនដល់គ្រួសារក្រីក្រ

ជួបការលំបាកក្នុងកំឡុងពេលកូវីដ ជាពិសេសអាជ្ញាធរមូលដ្ឋាន ធ្វេីឲ្យមានតម្លាភាព យុត្តិធម៌ និងមិនលំអៀងចំពោះគ្រួសារណាមួយឡេីយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស ដែរឯកឧត្តមរដ្ឋមន្ត្រី បើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់មន្ត្រីមូលដ្ឋាន មានមេភូមិ ស្មៀនឃុំ និងមេឃុំ ធ្វេីយ៉ាងណាចុះអនុវត្តន៍ផ្តល់ទំនុកចិត្ត ដោយភាពជាក់ស្តែងក្នុងជ្រេីសរេីសគ្រួសារដែលក្រីក្រ និងងាយរងគ្រោះជួបការលំបាក កំឡុងពេលកម្ពុជាជួបវិបត្តកូវីដ១៩ ពោលគឺត្រូវខិតខំប្រឹងប្រែងបំរេីសេវាសាធារណៈឲ្យបានត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែតម្លាភាព យុត្តិធម៌ និងមិនលំអៀងចំពោះគ្រួសារណាមួយឡេីយ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានបញ្ជាក់បន្ថែមទៀតថា ស្នេីសុំ និងផ្តាំផ្ញេីដល់មន្ត្រីមូលដ្ឋានទាំងអស់ ខិតខំបេ្តជ្ញាចិត្តបំរេីពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួបគ្រួសារដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តន៍អប់រំផ្សព្វផ្សាយ និងណែនាំដល់គ្រួសារដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្តម្ភរួច និងកំពុងទទួល ត្រូវជម្រុញអប់រឲ្យគ្រួសារទាំងនោះ ត្រូវចេះយកទៅទ្រទ្រង់ជីវភាគ្រួសារបង្កេីនមុខរបរ ការងារឲ្យកាន់តែល្អប្រសេីរឡេីង។

ឯកឧត្តម វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ទៅជម្រុញរំលឹកដល់ បងប្អូនប្រជាពលរដ្ឋ ដែលទេីបនឹងគ្រប់អាយុ និងផ្ទេទីលំនៅ ត្រូវអញ្ជេីញទៅចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឆ្នាំ២០២០ ដោយត្រូវពិនិត្យមេីលឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងត្រូវចូលរួមទប់ស្កាត់ បង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩៕