បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សារួមគ្នា ដើម្បីកំណត់ទីតាំងអនុវត្ត «គម្រោងតេជោភូមិ១០០» ក្នុងខេត្តត្បូងឃ្មុំ

ឯកឧត្តម កេង ប៊ុនណា អភិបាលរង ខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី

ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង«គម្រោងតេជោភូមិ១០០» ដឹកនាំដោយឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឍមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងដោយមានអញ្ជើញចូលរួមពី លោកនាយករដ្ឋបាល និងលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

គោលបំណងនៃជំនួបពិភាក្សា ដើម្បីផ្លាស់ប្តូរយោបល់អំពីការជ្រើសរើសកំណត់ទីតាំងដែលមានសក្តានុពលចំនួន០៤កន្លែង ក្នុងខេត្តត្បូងឃ្មុំ ដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០នៃ «គម្រោងតេជោភូមិ១០០»។

ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ទីតាំងដែលបានត្រូវជ្រើសរើសគឺទីតាំងត្រូវមានសក្តានុពលវប្បធម៌ និងប្រវត្តិសាស្រ្ត នឹងមានសក្តានុពលទាកទាញកាវិនិយោគឯកជននិងផ្អែកលើកក្តាវិជ្ជាសាស្ត្រជាច្រើនផងដែរ។

សូមបញ្ជាក់ថា ៖ សម្រាប់ទីតាំងរបស់ខេត្តត្បូងឃ្មុំ មាន៤កន្លែង ត្រូវបានជ្រើសរើស គឺទីតាំងត្រូវមានសក្តានុពលផងដែរក្នុងនោះ រម្មណីយដ្ឋានប្រាសាទប្រធាតុបាស្រី ប្រវត្តិរឿងទុំទាវ រមណីយដ្ឋាន្នហ្លួងព្រះស្ដេចកន និងទេសចរណ៍ធម្មជាតិព្រៃកំពែង៕