បណ្តាញសង្គម

ឯកឧត្តម ប៊ិន ឈិន ប្រជុំត្រួតពិនិត្យ ស្ថាបភាព និងប្រសិទ្ធភាព ការវាស់វែង នៃការគ្រប់គ្រងសម្បទាន ដីសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃ សម្បទានដីសេដ្ឋកិច្ច។

បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យស្ថានភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ច និងត្រួតពិនិត្យ ការងាររបស់ អនុគណៈកម្មការ អន្តរក្រសួង ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដី សេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំ បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំង នាយកទីចាត់ការទាំង៥ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។