បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាពិគ្រោះយោបល់នូវសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា “

ថ្ងៃ អង្គារ ទី ២២ ខែធ្នូ ឆ្នាំ ២០២០ នេះ ឯកឧត្តម គន់ សុភា អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ “

ស្តីពីសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា “ (Public Financial Management Manual of the government of Cambodia) តាមរយៈ VIDEO Conference នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និង ពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីជំនាញ ។

តាមរយៈការធ្វើបទបង្ហាញ VIDEO Conference ពីចម្ងាយ របស់លោក ប៉ក់ គីមជឿន ទីប្រឹក្សាជាន់ខ្ពស់ Fii & Associates ស្តីពី ក្របខណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ / ការរៀបចំផែនការកម្រិតយុទ្ធសាស្រ្ត /ការរៀបចំសេចក្តីព្រាង និងការអនុម័តថវិកាប្រចាំឆ្នាំ / ការអនុវត្តថវិកា /ការគ្រប់គ្រងចំណូលសារពើពន្ធ / ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ /លទ្ធកម្មសាធារណៈ /ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ /ការគ្រប់គ្រងការវិនិយោគសាធារណៈ /ការគ្របគ្រងបំណុលសាធារណៈ /ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ / ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារនៈ/ ការពិនិត្យតាមដាន និង វាយតម្លៃថវិកា /កិច្ចបញ្ជិកាគណនេយ្យ និង របាយការណ៍ហិរញ្ញវត្ថុ / គ្រឹះស្ថានសាធារណៈ រដ្ឋបាលក្នុងហិរញ្ញវត្ថុសាធារណៈ / សហគ្រាសសាធារណៈក្នុងហិរញ្ញវត្ថុសាធារណៈ និង អធិការកិច្ចហិរញ្ញវត្ថុ និង សវនកម្មផ្ទៃក្នុង ជាមួយការពង្រឹងអភិបាលកិច្ច ជូនសិក្ខាកាមគោលដៅ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម គន់ សុភា បានគូសបញ្ជាក់ថា កម្មវិធីសិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់មួយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពពាក់ព័ន្ធ លើជំនាញការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ ដោយមានផ្តល់អាទិភាពនិងយកចិត្តទុកដាក់ខ្ពស់ ពីំណាក់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម បានបន្ថែមថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការកសាង និងអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការបច្ចេកទេសរបស់ក្រសួង-ស្ថាប័ន រាជធានីខេត្ត ជាពិសេសខេត្តត្បូងឃ្មុំយើង ដែលទាំងនេះ សុទ្ធតែជាមូលដ្ឋាន គ្រឹះសំខាន់ៗ ដែលមន្ត្រីរាជការកម្ពុជា កំពុងត្រូវការស្វែងយល់បន្ថែម ដើម្បីឈានទៅកែលម្អការអនុវត្ត ឲ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយជាតិ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធឡូជីស្លឹករបស់រាជរដ្ឋាភិបាល។

ឯកឧត្តម គន់ សុភា អភិបាលរង នៃគណអភិបាលខេត្ត បានមានប្រសាសន៏គូសបញ្ជាក់បន្ថែមថា គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឯកសារ ពាក់ព័ន្ធ និងដំណើការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋភិបាល ដោយអាចប្រើជាមូលដ្ឋានសម្រាប់រៀបចំគោលការណ៍ណែនាំលម្អិត គ្រប់គ្រងដំណើរការរៀបចំ និង អនុវត្តថវិកាក្នុង ស្ថាប័ន អង្គភាព របស់ខ្លួនដមើម្បីពង្រីកផលិតភាព លើកកម្ពស់ប្រសិទ្ធភាពការងារ និងប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា ៕