ត្បុងឃ្មុំ៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ នៅស្នាក់ការគណបក្ស ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សា និងរួមមតិលើគំរោង របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ ឆ្នាំ២០១៣-២០១៤ សភាពការណ៍ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ និងទិសដៅភារកិច្ចរបស់ គណបក្សឆ្នាំ២០១៥
ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណកម្មការបក្សខេត្ត ដោយមានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន និងសមាជិកបក្ស ជាច្រើនរូបទៀត ៕