បណ្តាញសង្គម

ឯកឧត្តម លី ឡេង ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន០៦ភូមិ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ ដោយអនុវត្ត តាមបទបញ្ជាលេខ ០១បប របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការអនុវត្ត គោលនយោបាយ ចាស់សកម្មភាព ថ្មីលើវិស័យដីធ្លី នាពេលកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត

បានរៀបចំ ក្រុមការងារ វាស់វែងដី ដើម្បីផ្ដល់ប័ណ្ណ កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ក្នុងស្រុកត្បូងឃ្មុំ ក្នុងឃុំចំនួនពីរ ស្មើនឹង០៨ភូមិ គឺឃុំរការពប្រាំ ០៧ភូមិ និងឃុំជីគរ ចំនួន០១ ភូមិ ។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៤នេះដែរ នៅក្នុងបរិវេណវត្ត ទួលខ្វាវ ស្ថិតនៅភូមិខ្ទុំលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាស ចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ចំនួន ០៦ភូមិ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោក រៃ ថុង ប្រធានគ្រប់គ្រង តំបន់វិនិច្ឆ័យ ស្រុកត្បូងឃ្មុំ បានគូសបញ្ជាក់ថា៖ ឃុំជីគរ មានចំនួន ០៦ភូមិ គឺភូមិវាលលិច ភូមិវាលកើត ភូមិស្លែង ភូមិទួលថ្មី ភូមិស្វាយទិព្វ និងភូមិខ្ទុំកណ្ដាល មានប្រជាពលរដ្ឋចំនួន ៩០១គ្រួសារ មាន៥.១២៥ ក្បាលដី ស្មើនឹង ៨១៧,២៥ ហ.ត ។

លោក រៃ ថុង បញ្ជាក់ដែរថា ភូមិវាលលិច ឃុំជីគរ មានចំនួន ៦០៥ប័ណ្ណ ភូមិវាលកើត ឃុំជីគរ មានចំនួន ៧០១ប័ណ្ណ ភូមិស្លែង ឃុំជីគរ មានចំនួន ១២៩៦ប័ណ្ណ ភូមិទួលថ្មី ឃុំជីគរ មានចំនួន ៦០២ប័ណ្ណ ភូមិស្វាយទិព្វ ឃុំជីគរ មានចំនួន ៩៣៣ប័ណ្ណ និងភូមិខ្ទុំកណ្ដាល ឃុំ ជីគរ មានចំនួន ៩៨៨ប័ណ្ណ ។

ឯកឧត្តម លី ឡេង បានបញ្ជាក់ថា ៖ តាំងពីថ្ងៃចាប់ផ្ដើម អនុវត្តការងារ ប្រមូលទិន្នន័យ អង្កេតវាស់វែង និងការប្រកាស ផ្សាយជាសារធារណៈ រហូតមកដល់ថ្ងៃ ប្រកាសចែកវិញ្ញា បនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ជូនបងប្អូន ប្រជាពលរដ្ឋ ទាំងអស់នេះ គឺត្រូវចំណាយ ពេលរហូតដល់ ១២ខែ ( ១ឆ្នាំ ) ដោយឆ្លងកាត់ ការលំបាក់ និងការងាយ ស្រួលគ្រប់បែបយ៉ាង ប៉ុន្តែទោះបី ជាយ៉ាងណា ក៏ជាមោទនភាព របស់ស្រុកត្បូងឃ្មុំ ពិសេសឃុំជីគរ ដែលប្រជាជន នៅក្នុងឃុំនេះ នឹងទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៥១២៥ក្បាលដីមុនគេ ទូទាំងឃុំក្នុង ស្រុកត្បូងឃ្មុំ ។

ឯកឧត្តម លី ឡេង ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែក្សារ វិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ឬអាចហៅ យ៉ាងសាមញ្ញថា ប័ណ្ណកម្មសិទ្ធិដី ឲ្យបានល្អ ព្រោះវាអាចតំណាង អោយទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ និងមានតម្លៃស្មើនឹង មាស -ពេជ្រ របស់បងប្អូនព្រោះថា ប័ណ្ណកម្មសិទ្ធិនេះវា បានបញ្ជាក់ច្បាស់លាស់ ពីឈ្មោះបងប្អូន ជាម្ចាស់កម្មសិទ្ធិករ ហើយត្រូវបាន កាពារដោយច្បាប់ ពុំអាចមាន នរណាមករំលោភបំពាន យកបានទេ អាចយកទៅ ចាត់ចែងលក់ -ដូរ ធ្វើអំណោយ ដាក់បញ្ជាំ ឬចែកជាមរតក ដល់កូនចៅ យើងបាន និងបង្កភាពកក់ក្ដៅ ចំពោះអ្នកវិនិយោគទុន ផងដែរ ៕