បណ្តាញសង្គម

ឯកឧត្តម ប៉ែន កុសល អញ្ជើញចូលរួម ទិវាជនពិការកម្ពុជា លើកទី១៦ និងទិវាជនពិការអន្តរជាតិ លើក៣២

ត្បូងឃ្មុំ៖ ទិវាជនពិការកម្ពុជា និងទិវាជនពិការ អន្តរជាតិ តែងតែមានការ ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៣ ខែធ្នូ ក្នុងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីអបអរសាទរ និងជំរុញ ឲ្យមានការដាក់បញ្ចូល ជនពិការ ក្នុងការអភិវឌ្ឍ និងធ្វើអោយ មានការទទួល ស្គាល់នូវតម្លៃ និងសមត្ថភាព របស់បងប្អូនជនពិការ

ព្រមទាំងធ្វើអោយ មានការឆ្លើយតប និងតម្រូវការ របស់បងប្អូន ជនពិការ តាមរយះការអប់រំ ផ្សព្វផ្សាយ ការងារពិការភាព ការការពារ និងការបង្ការភាព ពិការភាព ការបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងការផ្ដល់ សេវាការស្ដារលទ្ធភាព ពលកម្មកាយសម្បទា ។

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ ទិវាជនពិការកម្ពុជា លើកទី១៦ និងទិវាជនពិការ អន្តរជាតិ លើកទី៣២ ក្រោមប្រធានបទ ( ផ្ដល់លទ្ធភាពអាច ប្រើប្រាស់បាន រូមបញ្ចូល ទាំងមុខរបរ ការងារនិងបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍ ប្រកបដោយ និរន្តភាព ) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ចើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គការជាតិ អង្គការអន្តរជាតិ និងក្រុមជួយខ្លួនឯងជនពិការ សរុប ៣០០នាក់ ។

លោក យី ផារី អនុប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទាខេត្ត បានគូសបញ្ជាក់ថា ៖ ការទទូលជនពិការ ចូលបម្រើការងារ នៅតាមក្រសួង ស្ថាប័នរដ្ឋ ចំនួន ៤០គិត ត្រឹមពាក់កណ្ដាល ឆ្នាំ២០១៤ គឺមានជនពិការ ចូលបម្រើការងារ សរុបចំនួន ១៩៩៩នាក់ ក្នុងនោះពិការកម្រិតធ្ងន់ មានចំនួន ៤៦១នាក់ ដែលក្នុងម្នាក់ៗ គិតស្មើនិង ២នាក់ មានចំនួនសរុប ២ ៤៦០នាក់ ស្មើនឹង១,២៦ភាគរយ ដែលត្រូវជ្រើសរើស នៅឆ្នាំ២០១៤ ឲ្យគ្រប់តាអត្រាកំណត់ ២ភាគរយ ។បើកប្រៀបធៀប នឹងស្ថិតិនៅដើម ឆ្នាំ២០១៣ ចំនួននេះ គឺមានការកើនឡើង ០,៤៨ភាពរយ។

ឯកឧត្តម ប៉ែន កុសល បានបញ្ជាក់ថា៖ សម្រាប់ឆ្នាំ២០១៤នេះ ការប្រារព្ធ ទិវាជនពិការ គឺដើម្បីអបអរសាទរ ចំពោះជោគជ័យថ្មីៗ លើវិស័យ សុខុមាលភាព ជនពិការនៅកម្ពុជា ក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងបង្ហាញ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យពិការភាព ពិសេសការចាប់ផ្ដើមអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិ ស្ថីពីពិការភាព ២០១៤ ដល់២០១៨ ក្នុងគោលបំណង កាត់បន្ថយ នូវភាពក្រីក្រ ដើម្បីបងប្អូនជនពិការ ទទួលបាននូវការងារ មុខរបរ និងលទ្ធភាព អាចប្រើប្រាស់ បាននូវបច្ចេកវិទ្យា ក្នុងសង្កម ឆ្ពោះទៅកាត់បន្ថយ ហានិភ័យ នៃគ្រោះមហន្តរាយនានា ឲ្យទាន់ពេល វេលា។

ឯកឧត្តម បានបន្តទៀតថា៖ ការរៀបចំទិវានេះ គឺស្រទៅនិង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ត្រង់ចតុកោណទី៤ ចែងថាកាបន្តអនុវត្ត គោលនយោបាលជាតិ ចំពោះជនពិការ តាមរយៈក្រុមប្រឹក្សា សកម្មភាពជនពិការ ការពង្រឹង ការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ ការជំរុញកិច្ចការពារ លើកកកម្ពស់សិទ្ធ និងសុខុមាលភាព ជនពិការស្របតាម អនុសញ្ញា របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធជនពិការ ព្រមទាំងការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃសេវារបស់មូល និធិជនពិការ និងស្របតាមសេចក្ដី សម្រេចរបស់អង្គការ សហប្រជាជាតិ ។

ឯកឧត្តម ប៉ែន កុសល ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សហគមន៍ជាតិ និងអន្តរជាតិ ដែលមានសប្បុរសធម៌ បានជួយផ្ដល់ ទាំងផ្នែកស្មារតី សម្ភារៈ និងថវិការ ដ៏ច្រើនដើម្បីសម្រាល សេចក្ដីទុក្ខលំបាក់ របស់ជនពិការកម្ពុជា ក្នុងការកសាង សមត្ថភាព និងមានលទ្ធភាព ចូលរួមចំណែក កិច្ចការក្នុងសង្គមបញ្ហានៅឆន្ទៈ និងសកម្មភាព របស់ខ្លួនទាំង នៅក្នុងប្រទេស ថ្នាក់តំបន់ និងលើឆាក់អន្តរជាតិ ៕