បណ្តាញសង្គម

ឯកឧត្តម ឆាយ វណ្ណា និងឯកឧត្តម ម៉ូត យូសុះ ចែកអំណោយអាហារស្រាយបួសរ៉ម៉ាឌនជួនប្រជាពលរដ្ឋ ៨០គ្រួសារ ក្នុងទីរួមខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនានិង ឯកឧត្តម ម៉ូត យូសុះ តំណារាស្រ្តខេត្តត្បូងឃ្មុំ

បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយកញ្ចប់អាហារសំរាប់ស្រាយបួសក្នុងខែរ៉ម៉ាឌន ដល់សាសនិកឥស្លាមចំនួន ៨០គ្រួសារដែលស្ថិតនៅភូមិត្រពាំដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អំណោយទាំងនេះជាការឧបត្ថម្ភរបស់សមាគមកូប្រាស៊ីមូស្លឹមកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ម៉ាត់ ហ្គោហ្វូត ឯកឧត្តម ប៊ុនលាង តុលា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ តំណាងមន្ទីរ សមាជិកក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា នៃគណបក្សថ្នាក់កណ្ដាល អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធផងដែរ។

បន្ទាប់ពីស្ដាប់មតិស្វាគមន៍ និងរបាយការណ៍ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តខេត្ត និង ជាអុីមុំាខេត្តត្បូងឃ្មុំ រួចមក ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូច្នេះយើងទាំងអស់គ្នា ត្រូវអនុវត្តឲ្យបានដាច់ខាតវិធានការណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល នូវវិធាន ៣កុ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងប្រទេសកម្ពុជាទាំងមូលពិសេស នៅខេត្តត្បូងឃ្មុំយើង ។

ឯកឧត្តម ឆាយ វណ្ណា ក៏បានផ្តាំផ្ញើ ដល់បងប្អូនពលរដ្ឋរួមគ្នាបន្តទប់ស្កាត់បង្ការដោយចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីកុំអោយឆ្លងមេរោគដ៏កាចសាហាវ បានរាតត្បាតជាសកល ដែលបង្ករអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសារ សហគមន៏ ប្រទេសជាតិ និងសកលលោកទាំងមូល។

ឯកឧត្តម ឆាយ វណ្ណា បានណែនាំឲ្យប្រជាពលរដ្ឋស្តាប់ការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អោយយកតាមខ្លួនរាល់ពេល នូវម៉ាស ទឹកអាល់កុល និងជែលសម្លាប់មេរោគ យើងត្រូវតែការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ និងអ្នកដទៃ អោយសោះ ដោយសារជំងឺនេះមិនប្រកាន់ពូជសាសន៍និងពណ៌សម្បុរឡើយ។

ឯកឧត្តម ឆាយ វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ និងលោក ហ៊ីម លុកម៉ាន តំណាងអោយលោកអើស្អារីពិនសល់ឡេះ ជាប្រធានសមាគមន៏ ដែលបានកៀរគរ និងពាំនាំជំនួយពីសប្បុរសជនពីប្រទេសអារ៉ាបីសាអូឌីត យ៉ាងច្រើនកុះករមកជួយដល់ប្រជាពលរដ្ឋទីទាល់ក្រស្ទើរទូទាំងប្រទេសជារៀងរាល់ឆ្នាំ ហើយឯកឧត្តមសំណូមពរអោយនៅតែបន្ត ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្ហាញពីវប្បធម៌ចែករំលែកជួយគ្នាក្នុងគ្រាទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ។

សូមជម្រាបផងដែរថា សមាគមន៏កូប្រាស៊ីមូស្លីមកម្ពុជា របស់លោក អើស្អារី ពិនសល់ឡេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទូទាំងប្រទេស និងអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការអភិវឌ្ឍកសាងធនធានមនុស្ស វិស័យអប់រំ សាសនា សាងសង់សាលារៀន ជួយដល់សិស្សនិស្សិត កុមារកំព្រាប្រជាពលរដ្ឋក្រីក្រ តាមភូមិជាច្រើនព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត ជាពិសេសក្នុងខែរ៉ម៉ាឌននេះ កញ្ចប់អាហារស្រាយបួស ៥,០៨៦គ្រួសារ ឧបត្ថម្ភក្មេងកំព្រា ៤៩១ នាក់ ចែកហ្សាកាត់ជូនប្រជាពលរដ្ឋខ្វះខាត ១៩៣គ្រួសារ សរុបថវិកាទាំងអស់ខាងលើនេះ ស្មើនិង ១០៤,១៦៣.០៥ដុល្លាអាមេរិចត្រូវបានចែកជូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសពិសេសក្នុងខេត្តត្បូងឃ្មុំ ក្នុងអំឡុងខែរ៉មាឌននិងកំឡុងពេលកូវីដ១៩ឆ្នាំ២០២១នេះ ។

បន្ទាប់មកឯកឧត្តម ឆាយ វណ្ណា និងឯកឧត្តម បាន ដឹកនាំក្រុមការងារចុះចែកអំណោយ ដល់បងប្អូន ប្រជាពលរដ្ឋ ជាកញ្ចប់អាហារ ស្រាយបួស ចំនួន៨០គ្រួសារជូនដល់គ្រួសារក្រីក្រ ដែលក្នុងមួយគ្រួសារ ទទួលបាន ឣង្ករ១៥គីឡូគ្រាម, ស្ករស ២គីឡូគ្រាម,ប្រេងឆា ២ លីត្រ,ទឹកដោះគោខាប់២កំប៉ុង,ទឹកក្រួចបីលីត្រមួយរ១ដប,ផកលែល្មើ១ប្រអប់ ។

សរុបថវិកាចំណាយទាំង៨០គ្រួសាររស្មើនិង ៥.៨០០.០០០ រៀល(ប្រាំលានប៉ែតសឹបមើន រៀល) ចំពោះថវិកាទាំងអស់នេះទទូលបានមកពីសប្បុរសជនប្រទេសអារ៉ាប់សាអូឌិត លោកវិស្វករអាប់ឌុលមុស្សិន អាល់យ៉ៈយ៉ា តាមរយៈ សមាគមកូប្រាស៊ីមុស្លិមកម្ពុជា ដែល មាន លោក អើស្អារី ពិនសល់ឡេះ ជាប្រធាន។