បណ្តាញសង្គម

អាដេីមតាសេកមិនប្រយ័ត្ន រលំបាក់សង្កត់លេីបុរសវ័យ៣២ឆ្នាំម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ

បុរសវ័យ ៣២ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកនឹងន្លែងកើតហេតុ ដោយសារអាដើមតាសេកមិនប្រយ័ត្នរលំបាក់សង្កត់លើកាលពីវេលាម៉ោងប្រម៉ាណ ១០:១៥នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១

នៅចំណុចដីរបស់ឧកញ៉ា ឡុង ស្រេង ស្តិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ យោងតាមការឱ្យដឹងពីសមត្ថកិច្ចដែលចុះទៅកន្លែងកើតហេតុថា នៅវេលាម៉ោង ១០:១៥នាទី មានឈ្មោៈ ឡុក រ៉ាវី ភទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅអាដើមឈើ (ដើមតាសេក) នៅចំណុចដីរបស់ឧកញ៉ា ឡុង ស្រេង ស្តិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាមួយឈ្មោៈ ឱ ផល្លី ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ខណៈកំពុងអាបណ្តាលឳ្យដើមឈើដួលរលំសង្កត់ទៅឈ្មោៈ ឡុក រ៉ាវី ស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយមកសមត្ថកិច្ចចុះទៅពិនិត្យ ហើយក៏បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕