បណ្តាញសង្គម

អាជ្ញាធរក្រុងសួង ព្រមានប្រើវិធានការច្បាប់លើអ្នកប្រើឧបករណ៍នេសាទខុសច្បាប់

ក្រុងសួងនៃខេត្តត្បូងឃ្មុំ មិនមានបឹងបួធំៗ ឬជាប់ទន្លេនោះទេ ប៉ុន្តែបន្ទាប់ពីមានភ្លៀងធ្លាក់ មានទឹកតាមប្រឡាយ និងវាលស្រែ ក៏មានប្រជាពលរដ្ឋមួយចំនួន បានលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាស្បៃម៉ុង

និងឆក់ជាដើម។

សកម្មភាពទាំងនេះបានធ្វើឳ្យអាជ្ញាធរក្រុងសួង ចុះបង្ក្រាបជាបន្តបន្ទាប់ ខណៈជំហ៊ានទី១ប្រមូលបានស្បៃម៉ុងចំនួន ១៣៨ យកមកដុតបំផ្លាញចោល។

លោក ជា ណារ៉ុន អភិបាលក្រុងសួងបានឳ្យដឹងថា មកដល់ពេលនេះក្រុមការងារបានចុះប្រមូលស្បៃម៉ុងតាមប្រឡាយនានាចំនួន៤លើករួចមកហើយ ដោយប្រមូលស្បៃម៉ុងបានចំនួន១៣៨ សម្រាប់យកទៅដុតបំផ្លាញចោល ។

នៅជំហ៊ានបន្ទាប់ បើនៅតែមានជនខិតខូចលួចប្រព្រឹត្តិទៀតនោះ និងស្រាវជ្រាវចាប់ខ្លួនដើម្បីវិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង ឬយោគយល់នោះទេ។

លោកបន្តថាការធ្វើបែបនេះ ដើម្បីទប់ស្កាត់ការលួយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ប្រយោជថែរក្សាប្រភពត្រីតាមប្រឡាយមេទាំងអស់។

សម្រាប់ប្រជាពលរដ្ឋដែលប្រប្រាស់ឧបករណ៍នេសាទដែលច្បាប់មិនហាមឃាត់ អាចនេសាទបានដោយសេរី។ សូមជម្រាបថា ចាប់ពីដើមខែឧសភា រហូតដល់ចុងខែកញ្ញា ជាដូវបិទនេសាទ ព្រោះជារដូវត្រីពង តែប្រជាពលរដ្ឋអាចនេសាទបាទដោយប្រើឧបករណ៍មួយចំនួនដែលច្បាប់អនុញ្ញាតិដូចជា សន្ទូច តុម អង្រុត លប ឈ្នៀង ជាដើម ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ តែហាមដាច់ខាតនូវឧបករណ៍ខុសច្បាប់ ហើយបើនៅតែបំពាន និងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់៕