បណ្តាញសង្គម

ប្រតិភូក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធសព លោក កែវ កុសល ប្រធានក្រុមប្រឹក្សាស្រុកមេមត់ ដែលទទួលមរណៈភាព ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ

្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តត្បូងឃ្

មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក កែវ កុសល ប្រធានក្រុមប្រឹក្សាស្រុកមេមត់ នៅគេហដ្ឋានទីរួមស្រុកមេមត់។

លោក កែវ កុសល បានទទួលមរណៈភាពកាលពីវេលាម៉ោង១រំលងអាធ្រាត្រថ្ងៃទី៣១ ខែឧសភា ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ សពតំកល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់។ ក្នុងឪកាសនោះ ថ្នាក់ដឹកនាំទាំង២រូប បានសម្តែងនូវសមានទុក្ខ និងសោកស្តាយឥតឧបមា ជាមួយក្រុមគ្រួសារសពលោក កែវ កុសល ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបទៅដោយព្រហ្មវិហារធម៌ ដ៏ឧត្តុង្គឧត្តមចំពោះកូនៗចៅៗ គ្រប់រូប។

ការបាត់បង់ប្រធានក្រុមប្រឹក្សាស្រុកមេមត់រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ដែលពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៍យ៉ាងក្រាស់ក្រែល ព្រមទាំងជាអ្នកស្នេហាជាតិមួយរូប ដែលបានលះបង់ តស៊ូ ប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជូនប្រជាជន និងជាតិមាតុភូមិ។

ឯកឧត្តម ស៊ាក ឡេង និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងត្បូងឃ្មុំ សូមឧទ្ទិសកុសល្យផលបុណ្យដល់ដួងវិញ្ញាក្ខន្ធលោក កែវ កុសល សូមទៅកាត់សុគតិភព កុំបីឃ្លៀងឃ្លាត៕