បណ្តាញសង្គម

អ្នកស្រី ពៅ ពិក បិតស្រាស សល់បាយចិញ្ចឹមជ្រូក រហូតអាចមានជីវភាពសមរម្យ

ជាសមាជិកក្នុងសហគមន៍រំដួលដូនតីផលិតស្រូវពូជ អ្នកស្រី ពៅ ពិក ជាកសិករមួយរូបផលិតស្រាសប្រចាំឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ ។ រយៈពេលជាង២០ឆ្នាំមកហើយ ដែល អ្នកស្រី ពៅ ពិក

ឆ្លៀតពេលពីធ្វើស្រែចម្ការ មកបិតស្រាស យកបាយចិញ្ចឹមជ្រូក។

អ្នកស្រី ពៅ ពិក លើកឡើងបន្តថា របរបិតស្រាសនេះ បានជួយឱ្យជីវភាពគ្រួសាររបស់អ្នកស្រីធូរធារជាងមុន ព្រោះរបរនេះចំណេញទ្វេដង ដោយបាយសល់ពីបិតស្រាអាចដាក់ចំណីឱ្យជ្រូកផង និងអាចយកលក់ស្រាផង។ ក្នុងមួយខែអ្នកស្រី បិតស្រាស បាន៤លើក ហើយក្នុងមួយលើក ទទួលបានស្រា ស ចំនួន១៤លីត្រ។

ស្រ្ដីវ័យ ៦២រូបនេះបន្ថែមទៀតថា ខ្លួនអ្នកស្រីជាអ្នកបិតស្រាមែនទោះយ៉ាណាអ្នកស្រីមិនចូលចិត្តអ្នកផឹកស្រាច្រើនទេ អ្នកស្រីពេញចិត្តលក់អោយអ្នកដែលយកទៅធ្វើជាថ្នាំកែរោគ ហូបសម្រាប់បាយឆ្ងាញ់ជាដើម ។

នៅថ្ងៃអនាគត របរបិតស្រាសនេះប្រហែលនឹងត្រូវបោះបង់ចោលដោយខ្លួនអ្នកស្រីកាន់តែចាស់ តែបើកូនចៅណាចង់បានរបរនេះអាចនឹងបន្តទៀត នេះបើតាមការបញ្ជាក់របស់អ្នកស្រី ពៅ ពិក ៕