បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បន្តរកឃើញវិជ្ជមានកូវីដ១៩ថ្មី២នាក់ នៅក្រុងសួង ខណៈប្រពន្ធស្លាប់ដោយសារជំងឺនេះ រីឯប្តីនាំយកទៅព្យាបាល

លោក ជា សុវណ្ណរិទ្ធ អាយុ ៤៨ឆ្នាំ និងលោកស្រី ឃាន គីមហួន អាយុ ៤៦ឆ្នាំ ២នាក់ប្តីប្រពន្ធ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ វិជ្ជមានកូវីដ១៩។ នេះបើតាមការឲ្យដឹងពី អាជ្ញាធរក្រុងសួង

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

បើតាមប្រភពឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដោយសភាពប្រពន្ធមានអាការៈឈឺធ្ងន់ ប្តីក៏បាននាំចេញពីផ្ទះនៅក្រុងសួងទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យឃើញមានការសង្ស័យក៏ធ្វើតេស្តសំណាក (Rapid test) លទ្ធផល “មានវិជ្ជមានកូវីដ-១៩” ទាំង២នាក់ ហើយដោយជំងឺប្រពន្ធមានស្ថានភាពធ្ងន់ធ្ងរក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅល្ងាចថ្ងៃដដែល។ ដោយឡែកប្រភពចម្លង និងអ្នកពាក់ព័ន្ធក្រុមការងារអនុគណកម្មការស្រាវជ្រាវកូវីដ១៩ខេត្ត កំពុងបន្តស្រាវជ្រាវ។

ជាមួយគ្នានោះដែរ លោក ជា ណារ៉ុន អភិបាលក្រុងសួង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្រុងសួង និងអ្នកពាក់ព័ន្ធផ្សេងទៀត ទាំងប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកទាំង២ខាងលើ មេត្តារួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសំណាក និងធ្វើចត្តាឡីស័ក បញ្ចៀសការឆ្លងរីករាលដាលបន្ត ពិសេសបន្តអនុវត្តន៍ <<៣កុំ៣ការពារ>>៕