បណ្តាញសង្គម

ប្រកាសកែសម្រួលក្រុមករងារយុជន ក្នុងរចនាសម្ព័ន្ធ ស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តបណ្ឌិត ថេង ច័ន្ទសង្វារ

អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកក្រូចឆ្មារ និង ជាប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជនស្រុក អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសកែសម្រួលក្រុមករងារយុជន ក្នុងរចនាសម្ព័ន្ធ ស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ។

ពិធីនេះដែរ បានប្រព្រឹត្តទៅ នៅបរិវេណវត្តពោធិព្រឹក (វត្តកញ្ចក់) ក្នុងស្រុកក្រូចឆ្មារ ដោយការចូលរួម ពីសំណាក់ ឯកឧត្តមអនុប្រធានសមាជិកក្រុមអចិន្រ្តៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានគណៈអចិន្ត្រៃគណកម្មាធិការគណបក្សស្រុក លោក លោកស្រី សមាជិក-សមាជិកាក្រុមការងារយុវជនគណបក្សស្រុក ប្រធានក្រុមការងារយុវជនគណបក្ស ឃុំ ប្រធានសកម្មជនយុវជនភូមិ សរុបចំនួន ៣៤១ នាក់ ។

ការរៀបចំពិធីនេះត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល រក្សាបាននូវបរិយាកាសខ្យល់ចេញ-ចូល ដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បាន ផ្សព្វផ្សាយផែនការសកម្មភាព របស់ក្រុមការងារយុវជនគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជនស្រុក បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ និងបណ្តាំសាកសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីគោលការណ៍ ក្នុងការកសាងបក្ស ការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត ខាងមុខ គឺ "យុវជនសមាជិកបក្ស ១រូប គឺ សម្លេងឆ្នោតគាំទ្រគណបក្ស ១ សន្លឹក " ។

តមកឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ បានឧបត្ថម្ភថវិកា សម្រាប់ការរៀបចំកម្មវិធី និងផ្តល់ថវិកាមួយចំនួនដល់ សមាជិក-សមាជិកា ដែលបានចូលរួមផងដែរ ៕