បណ្តាញសង្គម

កិច្ចប្រជុំ សាមញ្ញលើទី10 អាណត្តិទី2 របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្វប្រជុំសាមញ្ញ លើកទី10 អាណត្តិទី2 របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងបានអនុម័ត ទៅលើរៀបវិរៈ ចំនួន 2 គឺៈ 1. ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើទី9 និងសេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញ លើកទី3 របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ 2. ពិនិត្យ និងអនុម័តលើ របាយការណ៍ រឺចម្រើនប្រចាំខែកុម្ភៈ របស់រដ្ឋបាល ខេត្ត្តត្បូងឃ្មុំ ។

ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានមន្ទីរ នាយករដ្ឋបាល សាលាខេត្ត នាយកទីចាត់ការ ទាំង5  និងនាក់ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ៕