បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុបប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ ក្នុងមូលដ្ឋានស្រុកអូររាំងឳ

នាថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកថ្នាក់កណ្តាលគណបក្សប្រជាជន និងជាអនុប្រធានគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច

ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុបប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ និងការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការគណបក្សខេត្ត ធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ លោក ម៉ៅ ឌុង សមាជិកអចិន្ត្រៃគណៈបក្សខេត្តត្បូងឃ្មុំ បានអានសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ រួមមក មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាអនុប្រធានគណបក្សខេត្តត្បូងឃ្មុំ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនទូទាំងស្រុកអូរាំងឪ ជាពិសេសចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។

ឯកឧត្តមបណ្ឌិត រំលឹកជូនអង្គប្រជុំដោយសង្ខេបអំពីជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលស្រុកអូរាំងឪ ទទួលបានកាលពីឆ្នាំ២០១៧ អាណត្តិទី៤។

ដើម្បីរក្សាបាននូវភាពជោគជ័យនេះ ឯកឧត្តមបណ្ឌិត បានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យនិងកែលម្អឲ្យបានល្អប្រសើរ។

ចំពោះផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនាឆ្នាំ២០២២។

ឯកឧត្តម បានណែនាំចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ចេញពីសេចក្តីសម្រេចស្តីពី ”ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនដល់សមាជិក សមាជិកា បានយល់ជ្រួតជ្រាបច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥។