បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងគ្រួសារ នាំយកទៀនចំណាំព្រះវស្សាប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោរភ័ណ ព្រមទាំងគ្រួសារ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បាននាំយកទៀនចំណាំព្រះវស្សា

និងទេយ្យទាន ជាគ្រឿងឧបភោគបរិភោគទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០២ គឺវត្តកោះត្រែង និងវត្តកោះម៉ឺននួង ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងលើកឡើងថា ការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់ បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិឱ្យបានរីកចម្រើនជាលំដាប់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស ព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើន។

ឆ្លៀតក្នុងឱកាសនាពេលនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកយាយ លោកតា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍រំលឹកថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ នៅលើសកលលោក ពុំទាន់មានការធូស្រាលនៅឡើយទេ ហើយក៏ពុំទាន់មានថ្នាំព្យាបាលឡើយ ដូចច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺដល់កាចសាហាវនេះ ដល់សហគមន៍យើង ដូចជាការរក្សាគម្លាតសង្គម ការពាក់ម៉ាស់ និងការលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ៖ ទៀនចំណាំព្រះវស្សា និងទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងគ្រួសារ នាំយកទៅចែកជូន ទៅប្រគេនវត្តកោះត្រែង រួមមាន ៖ ទៀនព្រះវស្សា០២គូរ, អង្ករ៥ប៉េ, មី០៦កេស, ត្រីខ០៥យូ ,ទឹកក្រូច៦កេះ ទឹកត្រី ១០យូ ,ទឹកស៊ីអ៊ីវ១០យូ , ទឹកសុទ្ធ៦កេះ ប្រេងឆា, តែ, ស្ករស,អំបិល, , និងបច្ច័យ២លានរៀល និងប្រគេនវត្តកោះម៉ឺងនួង ចំនួន១លានរៀលផងដែរ៕