បណ្តាញសង្គម

ចោរប្លន់បាញ់បណ្តាលឲ្យរបួសកូនប្រសារម្ចាស់ផ្ទះ រួចដើរទៅដោយសុវត្តិភាព

ត្បូងឃ្មុំ៖ មានករណីប្លន់ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ ចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យកូនប្រសារ ម្ចាស់ផ្ទះរងរបួស ត្រូវគ្រាប់កាំភ្លើងខ្លីធ្លាយភ្លៅខាងឆ្វេងចំនួន១គ្រាប់ ហើយពួកវាដើរ ទៅដោយសុវត្ថិភាព ។

ប្រជាពលរដ្ឋនៅភូមិ កើតហេតុបានបញ្ជាក់ ឲ្យដឹងថា ករណីក្រុមចោរប្លន់នេះ មានគ្នាចំនួន២នាក់ ប្រដាប់ដោយអាវុធ ខ្លីចំនួន១ដើម ពួកវាបានដើរចូលមក ក្រោមផ្ទះម្ចាស់ឈ្មោះ ស៊ុល តុង អាយុ៥៣ឆ្នាំ ហើយបានឆក់យកខ្សែ កប្លាកទីនពីក្មេង ប្រុស អាយុ១៣ឆ្នាំ ជាកូនរបស់អ្នកជិតខាង បានចំនួន១ខ្សែ ហើយពួកវាបានបន្តការ ឆែកឆេរវាយទូម្ចាស់ ផ្ទះរកលុយកាក់មាសប្រាក់ ប៉ុន្តែម្ចាស់ផ្ទះគ្មាន ទ្រព្យសម្បត្តិ ពួកវាបានបាញ់ប្រហារដោយអាវុធ ខ្លីចំនួន៤គ្រាប់ ស្អុយ២គ្រាប់ ត្រូវកូនប្រសារ ម្ចាស់ផ្ទះឈ្មោះ អ៊ឹម ធាតុ ភេទប្រុស អាយុ៣១ឆ្នាំ ចំនួន១គ្រាបធ្លាយភ្លៅខាងឆ្វេង ។

ក្រោយពីធ្វើសកម្មភា ពពួកវាបានធ្វើដំណើរ ដោយថ្មើរជើង ទៅទិសខាងលិច ភូមិដោយសុវត្ថិភាព ។ ជនរងគ្រោះត្រូវ ក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ សម្តេចម៉ែក្រុងសួង ។ ខាងសមត្ថកិច្ចកំពុង បើកការ ស៊ើបអង្កេតរកមុខ សញ្ញាដើម្បីឈានទៅចាប់ខ្លួន យកមកផ្តន្ទាទោស ទៅតាមច្បាប់ ។