បណ្តាញសង្គម

អាវុធហត្ថខេត្តត្បូងឃ្មុំ​ អនុវត្តដីកាដកហូតកាវ៥០២ក្លែងក្លាយ ដុតបំផ្លាញចោល

ត្បូងឃ្មុំ ៖ កាវសញ្ញា៥០២ ចំនួន១កេសធំ ស្មើនឹង ២០កេសតូច ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដកហូត ដោយអនុវត្តតាម ដីកាបង្គាប់ របស់លោក រៀល សុភិន ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ចាម ។

ការចុះបង្ក្រាប និងដកហូត កាវ៥០២ ក្លែងក្លាយនេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ នៅផ្សារក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏មាន សមាសភាពចូលរួម ពីអាជ្ញាធរ ក្រុងសួងផងដែរ ។ លោកអនុសេនីយ៍ឯក សុខ ប៊ុនឡុង មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសួង បានឲ្យដឹងថា ការចុះអនុវត្ត ដកហូតកាវ៥០២ ក្លែងក្លាយនេះ បន្ទាប់ពីមាន ពាក្យបណ្តឹងពី តំណាងក្រុមហ៊ុន ស្របច្បាប់ ដាក់ចូលទៅ ស្ថាប័នតុលាការ ខេត្តកំពង់ចាម និងចេញដីកា បញ្ជាឲ្យអនុវត្ត ដោយតំណាង អយ្យការ គឺលោក រៀល សុភិន ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តកំពង់ចាម ។

លោកបន្តថា ចំពោះអាជីវករ ដែលទទួលលក់ នូវកាវក្លែងក្លាយ រំលោភលើ កម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុ នស្របច្បាប់នោះ មានឈ្មោះ លឹម ឃាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិសួងលិច សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោកបន្ត អោយដឹងទៀតថា ដោយសារម្ចាស់ផ្ទះខាងលើ សហការសំរួល ប្រមូលកាវក្លែងក្លាយ ជួនទៅសមត្ថកិច្ច គឺមិនត្រូវបាន ឃាត់ខ្លួននោះទេ ដោយគ្រាន់តែដ កហូតកាវ ក្លែងក្លាយទាំងនោះ យកទៅដុត កំទេចចោល ប៉ុណ្ណោះ ៕

ដកស្រង់ពី ៖ នគរវត្ត