បណ្តាញសង្គម

កិច្ចប្រជុំ ស្ដីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ របស់ខេត្តត្បូងឃ្មុំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០១៤

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធបើកកិច្ចប្រជុំ ស្ដីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ របស់ខេត្តត្បូងឃ្មុំ សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការញ្ជើញ ចូលរួមពី គណៈប្រតិភូសវនកម្មជាតិ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបទៀត ៕