បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ស្តីពីការបូកសរុបលទ្ធផល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធ បើកកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ស្តីពីការ បូកសរុបលទ្ធផល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ