បណ្តាញសង្គម

ពិធីប្រជុំផ្សព្វផ្សាយឯកសារគតិយុត្តស្ដីពីការគ្របគ្រង់ការដ្ឋានសំណង និងសុវត្តិភាពសំណង់ និងនិតិវិធី នៃការត្រួតពិនិត្យសំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់

ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលាប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រជុំផ្សព្វផ្សាយ ឯកសារគតិយុត្តស្ដីពី ការគ្របគ្រង់ការ ដ្ឋានសំណង និងសុវត្តិភាព សំណង់ និងនិតិវិធី នៃការត្រួតពិនិត្យ សំណុំឯកសារ ស្នើសុំលិខិត អនុញ្ញាតសាងសង់

ក្រោមអធិបតីភាព ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង និងឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម គណះប្រតិភូ របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង និងគណះប្រតិភូ នៃមន្ទីររៀបចំដែនដី  នគរូបនីយកម្ម និងសំណង និងសុរិយោដី ខេត្តត្បូងឃ្មុំ កំពងធំ ស្វាយរៀង និងក្រចេះ អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង មន្រ្តីរាជការ ជាច្រើនរូបទៀត ។

ឯកឧត្តម ហាក់ សុខមករា បានធ្វើររបាយការណ៍ បញ្ជាក់ថា៖ ខេត្តត្បូងឃ្មុំ គឺជាខេត្តទើបង្កើតថ្មី ដោយបំបែកចេញពី ខេត្តកំពង់ចាម មានព្រំប្រទល់ ខាងលិចជាប់ និងខេត្តកំពង់ចាម ខាងត្បូងជាប់និងខេត្តព្រៃវែង និងប្រទេសវៀតណាម ខាងជើងជាប់ និងខេត្តក្រចេះ  និងខាងកើតជាប់ និងប្រទេសវៀតណាម ចែកចេញជា ៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ និង៨៦៥ភូមិ

មានប្រជាពលរដ្ឋ សរុបចំនួន ១៧៩.៨៣៣គ្រួសារ គិតជាមនុស្សចំនួន ៨២១.០០០នាក់ មានផ្ទៃដីសរុប ៥.២៥០គម២ ដែលមានដង់ស៊ីតេស្មើ នឹង ១៥៧នាក់/គម ។ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសដាក់ឲ្យ ដមណើរការជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ក្រឡាហោម ស ខេង ឧបបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ កន្លងមក ។

ឯកឧត្តម បានបញ្ចាក់ថា ៖ ក្នុងរយៈពេល១ឆ្នាំកន្លងកមនេះ រដ្ឋបាលខេត្ត រួមទាំងមន្ទីរ អង្គភាពនានាជុំវិញខេត្ត បានខិតខំពុះពារ ថែរក្សាពង្រឹង និងកែលម្អសន្តិ សុខសន្ដាប់ធ្នាប់ សាធារណៈ ស្ថានភាពនយោបាយ សុវត្តិភាពសង្គមឲ្យ កាន់តែរឹងមាំ គួបផ្សំនិងការជម្រុញ យ៉ាងសកម្ម នូវការអនុវត្ត គោលនយោបាល ភូមិ ឃុំ មានសុវត្តិភាព លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់និងបង្រា្កបបទលើ្មស គ្រប់ប្រភេទ ជម្រុញការរឹតបន្តឹងការ គោរពច្បាប់ រៀបចំ វេទិការសាធារណៈ នៅមូលដ្ឋាន រួមចំណែកដល់ ការអនុវត្តគោល នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ របស់រាជ រដ្ឋាភិបាលកម្ពុជាផងដែរ ។ បន្ទាប់ពីការពិភាក្សា និងសំណូមពររបស់មន្ទីរពាក់ព័ន្ធ និងវិធានការណ៍ទបស្កាត់ការសាង់សង់សំណង ខុសច្បាប់របស់ខេត្តទាំង៤ គឺខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តស្វាយរៀងរួចមក ឯកឧត្តម ភឿង សុភ័ណ្ឌ មានប្រសាសន៍ថា៖ ដោយសេដ្ឋកិច្ច មានការកើនឡើង និងកំរិតជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ ដែលនាំឲ្យវិស័យសំណងមានភាពរីកដុះដាលគ្រប់ទីកន្លែងដែលក្នុងនោះ ការសុំច្បាប់អនុញ្ញាតសាងសង់ក្នុងខេត្តត្បូងឃ្មុំ គិតត្រឹមខែ៦ ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ច្បាប់អនុញ្ញាត សាងសង់ ចេញដោយ សាលាខេត្តចំនួន ៣៥ច្បាប់ អនុញ្ញាតសាងសង់ ចេញដោយយន្តការ ច្រកចេញចូលតែមួយ ក្រុងសួងចំនួន៩ ។

ឯកឧត្តម បន្តទៀតថា៖ ទន្ទឹមនឹងការអភិវឌ្ឍលើគ្រប់វិស័យសំណង់ ក៏មានបញ្ហាប្រឈម ជាច្រើនដូចជា ការសាងសង់ ពុំមានច្បាប់អនុញ្ញាត សាងសង់លើដីចំនីផ្លូវ ដីសាធារណៈរបស់រដ្ឋ និងដីក្នុងតំបន់ហាមឃាត់ ការសាងសង់ពុំគោរព្ធ តាមនគរូបនីយកម្មបញ្ញត្តិ ពុំមានគំលាតត្រឹមត្រូវ ការសាងសងពុំគោរព តាមប្លង់អនុញ្ញាត និងសាងសង់ មិនច្បាប់អនុញ្ញាត ខុសពីបទដ្ឋាន បច្ចេកទេសសំណង់ ក្រុមជាងសាងសង់ មួយចំនួនយល់ដឹង លើបច្ចេកទេស សំណង់មានកំរិត និងពុំមានច្បាប់ អាជីវកម្ម ក្រុមជាងកត្តាខាងលើ ដែលធ្វើអោយ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈ ចរាចរ អនាម័យ និងបរិស្ថាន ពុំមានសោភ័នភាព ខ្វះគុណភាព និងសុវត្តិភាពផងដែរ ។

ឯកឧត្ដម ភឿង សុភ័ណ្ឌ បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ របស់រដ្ឋាភិបាល ថ្នាក់ក្រោមជាតិ ក្នុងការប្រត្តិបត្តិ ឯកសារគតិយុត្តស្ដីពី ការគ្រប់គ្រង ការដ្ឋានសំណង និងសុវត្តិភាព សំណង់ និងនិតិវិធី នៃការត្រួតពិនិត្យ សំណុំឯកសារ ស្នើសុំលិខិតអនុញ្ញាត សាងសង់ និងសេចក្តីណែនាំ បច្ចេកទេស ស្តីពី ការសាងសង់ សំណង់តូច ធំ ទៅតាមក្បួនខ្នាត់ បទដ្ឋានបច្ចេកទេស ដែលច្បាប់បានកំណត់ ដើម្បីគ្រប់គ្រង ការងារនេះ ប្រកបដោយជោគជ័យ និងដើម្បីជំរុញ វិស័យសំណង់ អោយដំណើរ ការតាមគោលការណែនាំ នៃអនុក្រឹត្យលេខ ៨៦ អន/ក.បក ស្ដីពីលិខិតអនុញ្ញាត សាងសង់ ក្នុងស្មារតីជំរុញ អោយសំណង់នោះ មានសោភ័ណភាពល្អ គុណភាពខ្ពស់ និងប្រកបដោយ សុវត្តិភាពខ្ពស់ផងដែរ ៕  










ទូច សុវី