បណ្តាញសង្គម

ភាគីចុងចោទជាម្ចាស់ដី សូមឲ្យគណៈកម្មាការសូរិយោដីខេត្តជួយដោះស្រាយរកយុត្តិធម៌ទៅតាមផ្លូវច្បាប់ឲ្យគាត់ផង

ត្បូងឃ្មុំ៖ ទំនាស់វិវាទដី ចំណុចចំការចាម ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទី២ ស្រុក-ខេត្តត្បូងឃ្មុំ មានរយៈពេល ២ឆ្នាំមកហើយ ដោយភាគីដើមចោទ អះអាងថា ដីនេះជាដីរបស់ខ្លួន ហើយភាគីចុងចោទ ក៏បានបញ្ជាក់ និងមានឯកសារ យោងច្បាស់លាស់ថា ដីនេះជាដី របស់គាត់ធ្លាប់ អាស្រ័យផលតាំង ពីឆ្នាំ១៩៩៥មកម្លេះ ។

លោកស្រី សំ សារឿន បានអះអាងថា ដីចំណុចខាងលើ គាត់បានអាស្រ័យផល តាំងពីឆ្នាំ១៩៩៥មក មានបង្កាន់ដៃបង់ ប្រាក់ច្បាស់លាស់ត្រឹមត្រូវ តាំងពីជំនាន់លោក លាង ទ្រី ជាប្រធានការិយាល័យភូមិបាលស្រុកត្បូង មកម្លេះ ។ លុះរយៈពេល ចុងក្រោយនៅឆ្នាំ២០១៤ និងឆ្នាំ២០១៥នេះ ស្រាប់តែភាគីដើមចោទ គឺលោកស្រី ចន ឡាយ មករំលោភថាដី នេះជាដីរបស់ខ្លួនទៅវិញ ។

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥នេះ ភាគីដើមចោទ បានមកដកដំឡូង គាត់ចោលអស់ទៀត គាត់បានជំរាបប៉ុស្តិ៍ ហើយកម្លាំងប៉ុស្តិ៍ បានចុះមកត្រួតពិនិត្យ ឃើញជាក់ស្តែង ថាមានករណី ដកដំឡូងចោលពិត ប្រាកដមែន ។ លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ ក៏បានបញ្ជាក់ដែរថា សំណុំរឿងលេខ ០២៥/១៤ ត្រូវបានអាជ្ញាធរ ឃុំ ស្រុក កោះហៅភាគីទាំងពីរ មកធ្វើការដោះស្រាយ ដើម្បីធ្វើការ សម្របសម្រួល ចំនួន៧ដង រួចមកហើយ តែមិនទាន់ទទួល បានលទ្ធផល រហូតដល់ដោះមិនចេញ ឥលូវស្រុកបានបញ្ជូន សំណុំរឿងនេះទៅ គណៈកម្មាការសូរិយោ ដីខេត្តដោះស្រាយវិញម្តង ផុតដៃស្រុកហើយ ។

ភាគីចុងចោទសូម ឲ្យអាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាការ សូរិយោដីខេត្តជួយដោះស្រាយ រកយុត្តិធម៌ឲ្យគ្រួសារគាត់ ឲ្យបានឆាប់រហ័សផង ។