បណ្តាញសង្គម

CNRP ទាំងក្នុង និងក្រៅប្រទេស ល្មមឈប់ មួលបង្កាច់ រាជរដ្ឋាភិបាល ពាក់ព័ន្ធបញ្ហា ព្រំដែន កម្ពុជា-វៀតណាម

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួង ការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥ បានស្នើគណបក្ស សង្រ្គោះជាតិ (CNRP) នៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស គួរបញ្ឈប់សកម្មភាព វាយប្រហារ មួលបង្កាច់រាជរដ្ឋាភិបាល កម្ពុជាទៀត លើបញ្ហាព្រំដែន កម្ពុជា -វៀតណាម ។

នៅក្នុងកិច្ច ប្រជុំរវាង ក្រុមការងារ គណៈកម្មការ ព្រំដែនដឹកនាំ ដោយឯកឧត្តម  ឡុង វិសាលោក ជាមួយ និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២១ កក្កដា ឯកឧត្តម  ក៏បានលើក បង្ហាញផែនទី ព្រំដែនរវាង ប្រទេស ទាំងផងដែរ ។ ឯកឧត្តម  ឡុង វិសាលោ នៅក្នុងកិច្ចប្រជុំនេះ បានស្នើសុំឲ្យ សកម្មជនរបស់ CNRP ទាំងក្នុង និងក្រៅ ប្រទេសគួរ តែឈប់លើក យកបញ្ហា ព្រំដែនកម្ពុជា -វៀតណាម ដើម្បីយកមកវាយប្រហារ រាជរដ្ឋាភិបាល ទៀត ។

ឯកឧត្តម  បានបន្ថែមថា “ គួរណាស់ដែល ពេលនេះហើយ ដែលគណបក្សសង្រ្គោះជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស គួរតែឈប់បង្ករឿង ឈប់វ៉ៃប្រហារ ឈប់មូលបង្កាច់ ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល កម្ពុជា” ។ ទាក់ទងបញ្ហានេះ លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានខិតខំ ដោះស្រាយបញ្ហាព្រំដែន យ៉ាងខ្លាំងក្លា ដោយបានដាក់ លិខិតស្នើសុំខ្ចីផែនទី ពីអង្គការ សហប្រជាជាតិដែលកម្ពុជា បានតម្កល់ តាំងពីឆ្នាំ១៩៦៤ និងបានខ្ចីពីបណ្តាប្រទេស មួយចំនួនទៀត ដូចជា បារាំង អាម៉េរិក និងបារាំងជាដើម ។

គួរបញ្ជាក់ថា បញ្ហាព្រំដែន រវាងកម្ពុជា -វៀតណាម បានចាប់ផ្តើមឡើង កំដៅជាថ្មី ដោយសារតែ កម្ពុជា បានរកឃើញថា វៀតណាម បានរំលោភ ចូលមកដីកម្ពុជា និងធ្វើសកម្មភាព នៅតាមបណ្តាខេត្តមួយ ចំនួន ដែលល្មើស នឹងកិច្ចព្រមព្រៀងព្រំដែន ឆ្នាំ១៩៩៥ ។ ព្រមជាមួយគ្នានេះដែរ ភាគីវៀតណាម ក៏បាន បាញ់ថ្នាំ គីមីលើដំណាំ របស់ប្រជាពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ ៕