បណ្តាញសង្គម

ឯកឧត្ដម ជា សុផារ៉ា ទៅដោះស្រាយបញ្ចប់ ជម្លោះដីផ្លូវប្រឡាយ រវាងប្រជាពលរដ្ឋ និងឈ្មួញ នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ :ឯកឧត្តម  ជា សុផារ៉ា អនុប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ខេត្តត្បូងឃ្មុំ និងជា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៏ ជនបទ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា  ឆ្នាំ២០១៥នេះ

 បានចុះទៅ ដោះស្រាយបញ្ចប់ ជម្លោះ ដីផ្លូវ ប្រឡាយ រវាង ប្រជាពលរដ្ឋ និងឈ្មួញ ម្ចាស់ឃ្លាំងស្តុកទំនិញ ស្ថិតនៅ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដោយសម្រេចអោយ ម្ចាស់ឃ្លាំង វាយរបង របស់ខ្លួនចោល ហើយធ្វើផ្លូវជូន នៅទីនោះទៀតផង ។

លោក ខាន់ ផេន អនុប្រធាន ភូមិប្រធាតុ បានឲ្យដឹងថា នៅចំពោះ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនោះ ឯកឧត្តម ជា សុផារ៉ា បានសម្រេចធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ដោយធ្វើចេញ ពីភូមិ ប្រធាតុ ទៅកាន់ភូមិប៉ុនដំបូក នៅជាប់នោះ ដោយមានចំងាយ ប្រមាន ១៥០០ម៉ែត្រ ពីផ្លូវជាតិ ក្រោយពីលោក បានអោយ ម្ចាស់ឃ្លាំង វាយរបងរបស់ខ្លួន ដែលសង់នៅ លើដីផ្លូវ ប្រឡាយនោះ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ នៅភូមិប្រធាតុ ជាច្រើនគ្រួសារ បាននាំគ្នាតវ៉ា ស្វែងរក ដំណោះស្រាយ ពីអាជ្ញាធរ ស្រុក សុំអោយឈ្មួញ ជាម្ចាស់ឃ្លាំង ស្តុកទំនិញ វាយរបងរបស់ ខ្លួនចេញ ដើម្បីធ្វើផ្លូវ តាមប្រឡាយ ប៉ុន្តែការ តវ៉ានេះ មិនបានជោគជ័យ នោះឡើយ រហូតនាំគ្នាបិទផ្លូវ ហើយក៏មានការ អន្តរាគន៏ ភ្លាមពី ឯកឧត្តម ជា សុផារ៉ា តែម្តង  ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល