បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ ចុះស្វែងយល់ រកដំណោះស្រាយ ជម្លោះដីធ្លី រវាងប្រជាជន និងក្រុមហ៊ុន នៅស្រុកតំបែរ

ត្បូងឃ្មុំ ៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំ ឯកឧត្តម ហាក់ សុខមករាអភិបាលរងខេត្ត  លោកឧត្តមសេនីយ៍ លោក ម៉ៅ ពៅ ស្នងការនគរបាល ខេត្ត

 ព្រមទាំងមន្រ្តី ពាក់ព័ន្ធ មួយចំនួនទៀត នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៥នេះ បានចុះទៅស្វែងយល់ និង ពិនត្យពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ទាមទារដី ក្នុងជម្លោះរវាង ពួកគាត់ ចំនួន២ភូមិ និង ក្រុមហ៊ុនឯកជន ស្ថិតនៅភូមិស្រែប្រាំង និងភូមិបុខ្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានថ្លែងថា ជម្លោះដីធ្លីរវាង ប្រជាពលរដ្ឋ និង ក្រុមហ៊ុនខាងលើនេះ បានកើតឡើង នៅឆ្នាំ ២០១៥នេះ ប៉ុន្តែការចុះ មកពិនិត្យមើល របស់អភិបាលខេត្ត គឺដើម្បីស្តាប់សំណូមពរ និងការលើកឡើង របស់ប្រជាពលរដ្ឋ ទាំង ២ភូមិ ឈានទៅ រកដំណោះស្រាយ ជូនពួកគាត់ នាពេលខាងមុខ ។ បើតាមលោក ហាក់ សុខមករា លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកដាក់ លើការដោះស្រាយ បញ្ហានានា ជាពិសេសរឿងដីធ្លី ជូនប្រជាពលរដ្ឋ នៅពេលកើតឡើងម្តងៗ មិនទុកឲ្យរីក សាយភាយ នោះឡើយ ៕ 


 


 


 


 


 


 ដកស្រង់ពី៖ដើមអម្ពិល